សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, June 01, 2022

មន្រ្ដីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ការផ្តល់ព័ត៌មាន និងការចូលរួមរបស់និស្សិត ធ្វើឱ្យសហគមន៍មានសុវត្ថិភាពពីគ្រោះថ្នាក់នៃការផលិតផលថ្នាំជក់ និងគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ):ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា ការផ្តល់ព័ត៌មាន ចំណេះដឹង និងការចូលរួមរបស់និស្សិតគឺធ្វើឱ្យសហគមន៍មានសុវត្ថិភាពពីគ្រោះថ្នាក់នៃការផលិតផលថ្នាំជក់ និងគ្រឿងញៀន។ ការលើកឡើងនេះ ក្នុងយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពី “ការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់” នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យធនធានមនុស្ស។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានគូសបញ្ជាក់ថា និស្សិតសាកលវិទ្យាល័យធនធានមនុស្សមិនមែនជាមុខសញ្ញាប្រើប្រាស់ថ្នាំជក់ និងគ្រឿងញៀនទេ តែការផ្តល់ព័ត៌មាន ចំណេះដឹង និងការចូលរួមរបស់និស្សិតគឺធ្វើឱ្យសហគមន៍មានសុវត្ថិភាពពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ និងគ្រឿងញៀន ។

លោក ឈុន ណុច សាកលវិទ្យាល័យរងនៃសាកលវិទ្យាល័យធនធានមនុស្សបានស្វាគមន៍ និងការចូលរួមរបស់សាកលវិទ្យាល័យ ក្នុងកិច្ចសហការជួយលើការងារសង្គមសុខភាពសំដៅឱ្យសិស្សនិងនិស្សិតដែលមកបន្តការសិក្សានៅទីនេះ គឺទទួលបានទាំងចំណេះ ជំនាញ និងសុខភាពល្អ។

លោក វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH)បានថ្លែងថា ផលប៉ះពាល់នៃថ្នាំជក់គឺកើតជំងឺមហារីកប្រូស្តាត ដោះ ឈាម មាត់ បំពង់ខ្យល់ បំពង់អាហារ សួត ក្រពះ លំពែង ថ្លើម តម្រង់នោម ពោះវៀនធំ ប្លោកនោម និងសម្លាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១៥ ០០០ នាក់ក្នុងមួយឆ្នាំ ។

ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព និងអង្គការ CMH និង អង្គការ សុខភាពពិភពលោក(WHO) និងសាកលវិទ្យាល័យធនធានមនុស្សដែលបានយកចិត្តទុកដាក់ដល់សុខភាពសិស្ស និស្សិត សហការផ្សព្វផ្សាយពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ សំដៅដល់ការមិនប៉ះពាល់ មិនពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់ និងគ្រឿងញៀន ដែលនាំគ្រោះថ្នាក់ដល់សុខភាព និងអាយុជិវិត។ លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ការយល់ដឹងពីសុខភាពជួយឱ្យយើងមានអាយុវែង និងសម្រេចគោលដៅសិក្សា ហើយដើម្បីមានអាយុវែង គឺត្រូវប្រតិបត្តិរស់នៅជាមួយធម្មជាតិ ការបរិច្ចាគទានធ្វើឱ្យចិត្តស្ងប់ បរិភោគអាហារគ្មានជាតិគីមី ញាំទឹកឱ្យបានគ្រប់គ្រាន់ គេងឱ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។


សូមជម្រាបជូនថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២២នេះ គឺជាទិវាកុមារអន្តរជាតិ សាកលវិទ្យាល័យធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សា អង្គការដៃគូបន្តរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់តាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីកាត់បន្ថយនិងឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀន សំដៅរក្សាបាននូវសុខភាពល្អជូនសិស្សនិងក្រុមគ្រួសារ៕ដោយ រិទ្ធី ប្រភព៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រួលផ្សាយដោយ៖ dara








k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640