សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, September 03, 2021

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាម ដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ- ១៩»របស់ឯកឧត្តម ឆាយ សុផល

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្តែងការកោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិ បាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ-១៩»របស់ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីប្រចាំកម្ពុជា។

ការកោតសរសើររបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌ មាន ធ្វើឡើងក្នុងឱកាសទទួលជួប និងទទួលសៀវភៅពីឯកឧត្តម ឆាយ សុផល អនុ រដ្ឋលេខាធិការ ក្រសួងព័ត៌ មាន និងជាអ្នកនិពន្ធសៀវភៅ ស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ-១៩ »នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១។

ឯកឧត្តម ខៀវ កាញារីទ្ធបានចាត់ទុកការរៀបចំចងក្រងជាសៀវភៅនេះ មានសារសំខាន់ណាស់ ដើម្បីបង្ហាញពីកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាល ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ ឆ្លងកាន់តែច្រើន ដែលធ្វើប្រជាជនបាត់បង់អា យុជីវិត តាមរយ:ការរកវ៉ាក់ សាំងមកចាក់ជូនប្រជាជន នៅទូទាំងប្រទេស ដើម្បីឱ្យមានភាពសុំាក្នុងសហគមន៍។

ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា សៀវភៅដែលយកមកជូន ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានចំនួន ៥០ ច្បាប់ និងជូនដល់អគ្គនាយកទាំង ៥ចំណុះឱ្យក្រសួងព័ត៌ មាន ម្នាក់១ច្បាប់ នាឱកាសនេះ គឺមានខ្លឹមសារបង់បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចាប់ពីជំងឺនេះ កើតមានឡើង តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះ សម្តេចបានខិតខំស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ មកចាក់ជូនប្រជាជន ដើម្បីដណ្តើមជីវិតប្រជាពលរដ្ឋពីមច្ចុរាជ កូវីដ-១៩ ។

ឯកឧត្តម ឆាយ សុផល បានជម្រាបជូនថា សៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ ជ្រោះមរណៈ«កូវីដ-១៩» ភាគទី១ នេះ ជាជំហានដំបូង ចែកជូនសម្រាប់បណ្ណាល័យ មហាវិទ្យាល័យ និងដាក់នៅបណ្ណាល័យជាតិ ហើយមានលក់ខ្លះនៅបណ្ណាគារ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640