សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយបន្តផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាអុកចត្រង្គ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, June 15, 2021

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានធ្វើការព្រមានដល់មន្ត្រីជំនាញ និង អាជ្ញាធរដែនដី សហគមន៍ និង សមត្ថកិច្ច ពាក់ព័ន្ធ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ និង បទល្មើស នៃការកាប់ព្រៃលិចទឹក បំផ្លាញជីវៈចម្រុះ អ្នកប្រព្រឹត្តិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែងឡើយ។

លោក សឿម ប៊ុនរិទ្ធិ ធ្វើការព្រមានបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២១ ដល់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងប្រជានេសាទ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកការនេសាទឡើងវិញ។ តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ ។ សូមឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយបន្តដល់ប្រជានេសាទទាំងអស់ អំពីរដូវនៃការបិទនេសាទនេះ ហើយអ្វីដែលសំខាន់សូមឱ្យមន្ត្រី និងអាជ្ញាធរ មិនត្រូវយកលុយពីប្រជានេសាទ ជាថ្នូរនឹងការបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសនេសាទនោះទេ ហើយសូមឱ្យអ្នកមានការពាក់ព័ន្ធជាមួយជនល្មើសនឹងបទល្មើសនេសាទ និងបទល្មើសកាប់ព្រៃលិចទឹក ត្រូវដកខ្លួនជាបន្ទាន់ ។

លោកអភិបាលរងខេត្ត ក៏បានអំនាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការកាប់ព្រៃលិចទឹកដើម្បីដាំដំណាំជាបន្ទាន់នោះ ដើម្បីកុំឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន កាន់តែរិចរិលទៅពីមួយថ្ងៃទៅមួយថ្ងៃ និងសត្វស្លាប ដែលកំពុងមានវត្តមាននៅក្នុងតំបន់សត្វស្លាប កុំបរបាញ់ដែលនាំឱ្យមានការវិនាសបាត់បង់ ព្រោះតំបន់សត្វស្លាបនេះ គឺជាការទាក់ទាញដល់កំណើនភ្ញៀវទេសចរមកលេងកម្សាន្ត និង ផ្តល់នូវប្រាក់ចំណូលដល់ពួកគាត់ ៕

 (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640