សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយបន្តផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាអុកចត្រង្គ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, May 25, 2021

អាជ្ញាធរព្រះវិហារ ដំណើរការជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១​ នៅថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស និង ក្រុមការងារបច្ចេក ទេសរបស់គម្រោងអភិរក្ស និង ជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បាននិងកំពុងបន្ដអភិរក្ស និងជួសជុលជណ្ដើរបុរាណ នៅថ្នាក់ទី២យ៉ាងមមាញឹក។

ការងារជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ រួមមាន ការរៀបចំការដ្ឋានថ្មីនៅថ្នាក់ទី២ ការចុះលេខសម្គាល់ និងធ្វើបញ្ជីសារពើភណ្ឌឱ្យថ្មនីមួយៗ ទៅតាមស្រទាប់នីមួយៗ ការរុះរើថ្មធ្នាក់ដៃទាំងសងខាង និងកាំជណ្ដើរ ការសម្រង់ប្លង់រួមនៅថ្នាក់ទី២ ទាំងធ្នាក់ដៃខាងកើត ខាងលិច និងកាំជណ្ដើរ ការពិសោធន៍គ្រឹះដោយប្រើប្រាស់ឧបករណ៍ DCPT (Dynamic Cone Penetration Test) មុនពេលជួសជុល ដើម្បីលទ្ធភាពទ្រទ្រង់របស់គ្រឹះជណ្ដើរ ការព្យាបាលថ្មប្រេះធ្នាក់ដៃខាងកើតបានចំនួន ៣ដុំ ធ្នាក់ដៃខាងលិចបានចំនួន ៤ដុំ និងថ្មកាំជណ្ដើរបានចំនួន ១ដុំ ដោយស្វានតដាក់ស្នូលជាមួយកាវញី-ឈ្មោល ដើម្បីរក្សាគុណភាពថ្មឱ្យមានភាពរឹងមាំ បានប្រសើរឡើងវិញ។

ការរៀបចំថ្មធ្នាក់ដៃខាងកើតចូលទីតាំងដើមវិញ និងបង្ហាប់គ្រឹះ ការពិសោធន៍គ្រឹះនៅធ្នាក់ដៃខាងកើតក្រោយពេលជួសជុល ដោយប្រើប្រាស់ DCPT (Dynamic Cone Penetration Test) នៅធ្នាក់ដៃ ក្រោយពេលជួសជុល មកប្រៀបធៀបគ្នា ដើម្បីឱ្យដឹងពីកម្រិតភាពរឹងមាំក្រោយពីបង្ហាប់គ្រឹះរួច។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយ Ad hoc Experts ICC-Preah Vihear ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងសាស្ត្រាចារ្យ Azedine Bechaouch លេខាអចិន្ត្រៃយ៍គណៈកម្មការ ICC-Preah Vihear និងមានការចូលរួមពីអ្នកជំនាញការអន្តរជាតិ អាដហុក ចំនួន៤រូប ព្រមទាំងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញតាមនាយកដ្ឋា ននីមួយៗ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ លើការអនុវត្តកម្មវិធីអភិរក្សប្រាសាទ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ។ ក្នុងនោះក៏មានជួសជុលកាំជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២ផងដែរ៕

 (ប្រភពៈអាជ្ញាធរព្រះវិហារ)

k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640