សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, June 01, 2022

គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

 

គណ:កម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ ក្នុងគោលបំណង បង្ហាញផែនការការងារ នៃការរៀបចំរបស់គណ:កម្មការបោះឆ្នោតខេត្ត ដើម្បីផ្សព្វផ្សាយដល់គណបក្សនយោបាយនានាឱ្យបានជ្រាប។ ក្នុងកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នេះ ដោយមានគណបក្សនយោបាយចំនួន៥ ចូលរួមប្រជុំ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការ គ ជ ប ខេត្តសៀមរាបផងដែរ។

លោក អភិបាលរងខេត្ត មានប្រសាសន៏លើកឡើងថា ចំពោះសកម្មភាពការឃោសនារកសំឡេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដោយគិតចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់នៅតាមបណ្តាស្រុក ក្រុងទាំង១២ យើងឃើញថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយមួយចំនួន ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែង មានស្ថានភាពល្អប្រសើរ មិនមានប្រើអំពើហឹង្សា មានការបែងចែកពេលវេលា និងទីតាំងហែក្បួនបានត្រឹមត្រូវ ប៉ុន្តែក៏មានការស្រែកឃោសនាអាឡេអាឡូខុសខ្លះៗដែរ ដូចជាពាក្យថា ជ័យយោ គណ:បក្សសង្រោះជាតិ ការស្រែកបែបនេះ ប្រសិនបើច្រឡំម្តងវាមិនអីទេ តែផ្ទុយទៅវិញ បើច្រើនដងមិនមែនច្រឡំឡើយ គឺយើងត្រូវតែអនុវត្តទៅតាមច្បាប់ជាដាច់ខាត។ លោក បន្តថា ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោត គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ មានកងកម្លាំងស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត និងកងកម្លាំងភូមិភាគ៤ ដែលដាក់នៅតាមគោលដៅសំខាន់ៗ របស់ការិយាល័យបោះឆ្នោតនីមួយនោះ គឺត្រូវចូលរួមធ្វើយ៉ាងណា ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតឲ្យបានល្អប្រសើរ ជៀសវាងបញ្ហានានា ដែលនឹងកើតមានឡើងដោយយថាហេតុណាមួយ។

លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត បានបង្ហាញថា នៅទូទាំងខេត្តសៀមរាប គឺមានឃុំ សង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន ១,៥០៨ការិយាល័យ និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨៨,៥៣៣នាក់ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ចំពោះកិច្ចប្រជុំនាពេលនេះ គឺបានបង្កើតបរិយាកាសថ្មីមួយទៀត ដើម្បីបញ្ជាក់អំពីការរួមកម្លាំងសាមគ្គី ដែលកើតចេញពីសមាសភាពទាំងអស់ស្រុះស្រួលគ្នា ក្នុងការអនុវត្ត ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់ក្រុមការងារកន្លងមក ដែលយើងទទួលការខុសត្រូវជាមួយនឹងការបោះឆ្នោត។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិក: របស់គណ:កម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សរបស់ខ្លួន។

គួរបញ្ជាក់ថា នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង ១. គណបក្សប្រជាជនកម្ពុជា, ២.គណបក្សភ្លើងទៀន, ៣. គណបក្សខ្មែររួបរួមជាតិ, ៤. គណបក្សហ៊្វុនស៊ិនប៉ិច, ៥. គណបក្សខ្មែរស្រឡាញ់ជាតិ, ៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៧. គណបក្សឆន្ទ:ខ្មែរ, ៨. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៩. គណបក្សកែទម្រង់កម្ពុជា, ១០. គណបក្សកម្ពុជានិយម, ១១. គណបក្សសញ្ជាតិកម្ពុជា, ១២. គណបក្សយុវជនកម្ពុជា និង ១៣. គណបក្សរស្មីខេមរា៕ប្រភព:មន្ទីព័ត៌មានខេត្តសៀមរាប








k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640