ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញរូបថតដ៏កម្រមួយសន្លឹក ក្នុងដំណាក់កាលដែលសម្ដេចអនុវត្តន៍នយោ បាយ ឈ្នះ ឈ្នះ ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩។
នៅលើផេកផ្លូវការនាល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះ ឃើញតាមបណ្តាញទំនាក់ទំនងសង្គម។
សម្ដេចតេជោបន្តថា តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ “ទឹកមុខខ្ញុំនោះកំពុងគិត ទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ”។
សម្ដេចតេជោគូសបញ្ជាក់ថា ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ។ សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែន អីចឹង៕
0 comments:
Post a Comment