សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 24, 2021

សម្តេចតេជោប្រកាសឱ្យដកបទបញ្ជាវិញចំពោះករណីមិនឱ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ

ចំនួនអ្នកទស្សនា: Views

 

MC៖ សម្តេចតេជោ បានស្នើឱ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ត្រូវដកបទបញ្ជាដែលមិនឱ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃវិញ ដែលប្រការ នេះ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កន្លងទៅ សម្តេចបានស្នើដល់អភិបាលរាជធានី-ខេត្ត ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងការនាំ ចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីចៀងវាងការហូរចូល នៃជំងឺកូវីដ-១៩មកកម្ពុជា តែមិនមែនជាការបិទការនាំចេញកសិផលរបស់ប្រជាពលរដ្ឋនោះទេ ។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់ចេញបទបញ្ជា តាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិនថា មិនឱ្យបងប្អូនខ្មែរយើង ដឹកកសិផលដឹកទៅព្រំដែនថៃ ដូចពេលមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃទី២៥ កុម្ភៈ។

សម្ដេចតេជោបន្តទៀតថា ទីផ្សារកម្ពុជាត្រូវពឹងពាក់ ទីផ្សារ ប្រទេសជិតខាងច្រើន ហើយ ការចេញបទបញ្ជាណាមួយនៅ តាមតំបន់ព្រំដែនត្រូវរាយការណ៍ ជូនសម្ដេចឱ្យបានដឹងផង ព្រោះសម្ដេចទទួលខុសត្រូវ ទៅលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ ដូចនេះ សម្ដេចតេជោ ស្នើឱ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដកបទបញ្ជាចេញ រឿងមិនឱ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្របសម្រួល ការរកស៊ីរបស់ប្រជាពលរដ្ឋ ជាមួយប្រទេសជិតខាងឡើងវិញ។

« អ្វីដែលជាគោលបំណងរបស់យើងគឺការគ្រប់គ្រងប្រជាពលរដ្ឋ ដើម្បីធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា ខ្ញុំសូមឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវដើម្បីចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដោយមានការចូលរួមសម្រួលពីអាជ្ញាធររបស់យើងផង ព្រោះកូវីដបានបំផ្លាញយើងហើយ ដូចនេះមិនត្រូវឱ្យមានការ បំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតនោះទេ ។ ខ្ញុំសូមស្នើឱ្យសម្ដេចក្រឡាហោមបញ្ជាក់ឱ្យខ្ញុំតើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបទបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាទំនិញអត់មានជំងឺកូវីតនៅទំនិញទេទំនិញយើងដឹកចូលទៅថៃឬថៃ ដឹកមកកម្ពុជា គឺអត់មានកូវីដនោះទេ ។ បញ្ហាសំខាន់ៗរបស់យើងគឺយើងពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័ក តែប៉ុណ្ណោះ។ អ៊ឺចឹងទេសូមឱ្យយកចិត្តទុកដាក់ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ីនៅតាមព្រំដែន ត្រូវបង្កលក្ខណៈរកស៊ីឱ្យកាន់តែធំទៅធំទៅ ព្រោះទីផ្សាររបស់យើងគឺពឹងពាក់ទៅលើទីផ្សារ ប្រទេសជិតខាងច្រើន ទាំងការ នាំចេញនិងនាំចូល ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ ចៀសវាងការ ភាន់ច្រឡំ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យខេត្តជាប់ព្រំដែន ត្រូវមានការទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួន ជាពិសេសនោះ ត្រូវរាយការណ៍ជូនសម្ដេច ប្រសិនបើមានបញ្ហាទាក់ទិនជាមួយការ រអាក់រអួល ទៅលើបញ្ហាពាណិជ្ជកម្ម នៅតាមព្រំដែន៕វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640