សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, February 26, 2021

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បង្វឹក​ការងារ​បុគ្គលិក​របស់​ខ្លួន រហូត​ទទួល​គោរមងារ ជា​ឧកញ៉ា ក្មេង​ជាងគេ នៅ​ប្រទេស​កម្ពុជា​

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញៈ លោក សុន ដារ៉ាវុធ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន ផ្នែក​គ្រប់គ្រង ផ្នែក​លក់ នៃ​គម្រោង​អចលនទ្រព្យ ឱ្យ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា​ឧកញ៉ា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ឧកញ៉ា សុន ដារ៉ាវុធ ត្រូវ​ប្រភព​មួយ ទម្លាយ​ឲ្យ​ដឹងថា គឺជា​អ្នកគ្រប់គ្រង និង​ជា​បុគ្គលិក​គំរូ មួយរូប ដែលមាន​ស្នាដៃ​តស៊ូ ស្មោះត្រង់ ជាមួយ​ក្រុមហ៊ុន និង​ជួយ​រាល់ គ្រប់​កិច្ចការងារ គ្រប់​គម្រោង​អចលនទ្រព្យ ជូន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តាំងពីដើម​រៀងមក​ម្ល៉េះ​។ លោក​ឧកញ៉ា គឺ​ថ្នាក់ដឹកនាំ​ម្នាក់ ធ្វើ​ឲ្យ​បុគ្គលិក គោរព​ស្រឡាញ់​លោក​ជាខ្លាំង ។ ទន្ទឹមនឹង គ្នា​នោះដែរ លោក​ឧកញ៉ា ក៏​ធ្លាប់បាន​ជួយ ដល់​សង្គម​ជាច្រើន កន្លងមក​ដែរ​ទើប​នាំ​ឲ្យ លោក ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា ឧកញ៉ា បែបនេះ​។​

​លោក​ឧកញ៉ា ត្រូវបាន​គេ​ដឹង​ទៀតថា មានកំណើត ក្នុង​ត្រកូល​កសិករ មកពី​ភូមិ​ចុង​ព្រែក ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ប្រវត្តិ​តស៊ូ ជាខ្លាំង លើ​ការសិក្សា ក៏​ដូច​ការងារ​ជាដើម​៕







k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640