សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 06, 2020

យុទ្ធនាការរបស់លោក បៃដិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំងជាមួយលោក ត្រាំ នៅក្នុងតុលាការ

ចំនួនអ្នកទស្សនា: Views

 AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃពុធ យុទ្ធនាការរបស់លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធនាការរបស់បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅតុលាការដើម្បីធានាថា សន្លឹកឆ្នោតទាំងអស់ដែលបានបោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០២០ ត្រូវបានរាប់។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា «ប្រសិនបើប្រធានាធិបតី [លោក ដូណាល់ ត្រាំ] ធ្វើបានល្អចំពោះការគំរាមកំហែងរបស់លោកក្នុងការចូលទៅកាន់តុលាការដើម្បីព្យាយាមរារាំងការដាក់សន្លឹកឆ្នោតត្រឹមត្រូវនោះ យើងមានក្រុមស្របច្បាប់ឈរត្រៀមខ្លួនដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងនោះ ហើយពួកគេនឹងយកឈ្នះបាន»។

យុទ្ធនាការរបស់លោក ចូ បៃដិន បានកត់សម្គាល់ថា «សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីនៅយប់នេះអំពីការព្យាយាមបិទការរាប់សន្លឹកឆ្នោតដែលបានបោះ គឺពិតជាគួរអោយស្អប់ខ្ពើម មិនធ្លាប់មានពីមុនមក និងមិនត្រឹមត្រូវនោះទេ។ យុទ្ធនាការរាប់សន្លឹកឆ្នោតនឹងមិនត្រូវបានបញ្ឈប់នោះទេ។ វានឹងបន្តរហូតដល់ការរាប់សន្លឹកឆ្នោតបានត្រឹមត្រូវ។ នោះ គឺជាច្បាប់របស់យើង ដែលជាច្បាប់ការពារសិទ្ធិបោះឆ្នោតរបស់រដ្ឋធម្មនុញ្ញពលរដ្ឋអាម៉េរិកទាំងអស់ – វាជាតម្រូវការ»។

យុទ្ធនាការនេះបានចង្អុលបង្ហាញថា «ពលរដ្ឋប្រមាណជិត ១០០លាននាក់បានទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតដោយជឿជាក់ និងដោយមានការធានាពីមន្ត្រីរៀបចំការបោះឆ្នោតរបស់ពួកគេថា សន្លឹកឆ្នោតរបស់ពួកគេនឹងត្រូវបានរាប់។ ឥឡូវនេះ លោក ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើឱ្យមានអសុពលភាពនូវសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតគ្រប់រូបដែលពឹងផ្អែកលើការធានាទាំងនេះ»។ សេចក្តីថ្លែងការណ៍បានបញ្ចប់ថា «យើងនៅតែមានទំនុកចិត្តថា នៅពេលដែលដំណើរការនោះត្រូវបានបញ្ចប់ លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក»។

នៅពេលមុននេះ លោក ត្រាំ បាននិយាយថា «យើងចង់អោយរាប់សន្លឹកឆ្នោតទាំងអស់ត្រូវបញ្ឈប់» ហើយយើងនឹង «ទៅកាន់តុលាការកំពូល»។ ប្រធានាធិបតីដែលកំពុងកាន់តំណែងរូបនេះបាននិយាយបន្ថែមថា «តាមដែលខ្ញុំព្រួយបារម្ភ យើងបានឈ្នះវារួចទៅហើយ»។

ការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០២០ ទំនងជាចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែបេក្ខភាពទាំងពីរនាក់បានបង្ហាញនូវទំនុកចិត្តក្នុងការឈ្នះការប្រជែងនេះរៀងៗខ្លួន៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640