សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, November 05, 2020

រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយសម្ពន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមរួមគ្នាកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ

ចំនួនអ្នកទស្សនា: Views


(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូង ឃ្មុំ សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បើកសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅ មក។

  ពិធីនេះ មានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត។ ក្នុងឳកាសនោះ បានធ្វើពិធីប្រកាសលោកឧកញ៉ា ស្រ៊ុយ ម៉ៅ ជាប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាខេត្តត្បូងឃ្មុំផងដែរ។

     ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទការកសាងអាជីវ កម្មប្រកបដោយជោគជ័យ ដោយជំរុញធ្វើយ៉ាងណាឱ្យដំណើរការទៅបានល្អជាលំដាប់ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការចូលរួមទាំងវិស័យឯកជន រដ្ឋបាលសាធារណៈ និងអ្នកផលិត ដើម្បីបំពេញឱ្យគ្នាទៅវិញ ទៅមក។ 

   ឯកឧត្តមបញ្ជាក់ថា សិក្ខា សាលានេះ ដើម្បីពង្រឹងសមត្ថ ភាពអ្នកពាក់ព័ន្ធលើការងារ អភិវឌ្ឍ ការងារធុរកិច្ចរបស់ខ្លួន កាន់តែរីកចម្រើនថែម ទៀត ពិសេសការអភិវឌ្ឍន៍រួមគ្នាក្នុងខេត្តត្បូងឃ្មុំ។

    លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា រាជរដ្ឋាភិ បាលបានផ្ដួចផ្ដើមនូវការ បង្កើតគម្រោងសហហិរញ្ញប្ប ទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជា ច្រើនលានដុល្លារ ក្នុងនោះ មួយចំណែកចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានពីធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំ ណង ដោះស្រាយបញ្ហាប្រឈមនានា ជូនម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅតាមបណ្ដាខេត្ត។

   លោកបញ្ជាក់ថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិតជាបានជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មនៅក្នុងខេត្ត៕ វិទ្យុជាតិកម្ពុជា 


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640