សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, November 07, 2020

គ្រឿងញៀនបានបំផ្លាញអនាគតរបស់អ្នកនិងគ្រួសាររបស់អ្នកយ៉ាងពិតប្រាកដ៖

ចំនួនអ្នកទស្សនា: Views


កាលពីថ្ងៃទី​ ៥និងទី​៦​ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ អនុវត្តតាម​មតិដឹកនាំរបស់លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​ ក៏ដូចជាយោបល់របស់លោកវរេសនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលបន្ទុក​ដឹក​នាំ​អធិ​ការ​ដ្ឋាននគរបាលស្រុក​បវេល ព្រមទាំងបាន​ការ​សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់​ដំ​បង​លោក​​វរ​សេនី​យ៍​ឯក​ សុខ​ សារិន​  អធិការនគរ​បាល​ស្រុកបានដឹក​នាំ​បង្ក្រាបករណីរក្សាទុក​ដឹកជញ្ជូន​ឬជួញដូរដោយខុស​ច្បាប់នូវសារធាតុ​ញៀន​មួយករណី​នៅចំ​ណុ​ច​​ភូមិបឹងធុង​ ឃុំបឹងប្រាំ​ ស្រុកបវេល​ ខេត្តបាត់ដំបង​ដោយធ្វេីការឃាត់​ខ្លួនមុខសញ្ញាចំនួន០៤នាក់គឺ៖

១-ឈ្មោះ​ ទុន​ ជា​ ​ភេទប្រុ​ស​អាយុ​ ៣៦​ ឆ្នាំរស់​នៅ​ភូមិតាម៉ាត​ ឃុំព្រៃខ្ពស់​ ​ស្រុក​បវេល​ខេត្តបា​ត់​ដំបង​ 

២-ឈ្មោះ​ បុង​ ប៊ឹង​ ភេទប្រុសភេទប្រុស​អា​យុ​​​៣៦​ឆ្នាំ​ រស់នៅ ភូមិស្រណាល​ ឃុំព្រៃខ្ពស់​ ស្រុក​បវេល​ ខេត្តបា​ត់​​ដំបង​ 

៣-ឈ្មោះ​ ហឿង​ ហីម​ ភេទប្រុសអា​យុ​ ២១​ឆ្នាំ​ រស់នៅភូមិស្រណាល​ ឃុំព្រៃខ្ពស់​ ស្រុកបវេល​  ខេត្តបាត់ដំបង

៤-ឈ្មោះ​ សៀ​ ប៊ុនសឿត​ ភេទប្រុស​ អាយុ​៣​៦​ឆ្នាំរស់នៅភូមិដំរីក្រោម​ ឃុំសឿ​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

​-ធ្វេីការដកហូរបាន៖

១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE ចំនួ​ន​ ​១០ថង់ទម្ងន់២៤,៤៥ក្រាម

២-គ្រឿង​ញៀនប្រភេទមេតំហ្វេតាមីន​យ៉ាម៉ា​WYចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាម

៣-ទូរស័ព្ទដៃចំនួន០១គ្រឿងនិងប្រាក់រៀលចំនួន​១២០,០០០រៀល


ក្រោយពេលសាកសួរស្រាវជ្រាវនគរបាលស្រុកបានបញ្ជូន​មុខ​សញ្ញា​និងវត្ថុតាងមកកាន់​ការិ​យា​ល័យជំនាញ​ដេីម្បីរៀបចំ​បញ្ជូនទៅកាន់អយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី​៕(រូបភាពការិ/គ្រឿញៀន)By kosal!@@@៧/វិច្ឆិកា​/២០២០






k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640