សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, October 02, 2020

ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរួមគ្នាប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឱ្យដំណេីរការមជ្ឈមណ្ឌលជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views


ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២០ ប្រតិភូដឹកនាំដោយឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ក្រោយដណេីរការសាងសង់អស់រយ:កាលជាងបីឆ្នាំ (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧) មជ្ឈមណ្ឌលជាតិ ដែលមានជាមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវ:ពហុចំណេះ ជំនាញ ដល់ប្អូនជនរងគ្រោះដោយសារគ្រឿងញៀនដេីម្បីពួកគាត់បានចាកចេញផុតពីបញ្ហាគ្រឿងញៀន នឹងគ្រោងដាក់ឱ្យដំណេីរការនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វេីការបង្ហាញពីសមាសភាពគណ:គ្រប់គ្រងបណ្តោះអាសន្ន និងមន្រ្តីសម្រាប់ដំណេីរការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ក្នុងនោះមានលោក វ៉ិត វ៉ាល់ដា ជា ប្រធាន គណគ្រប់គ្រងបណ្តោះអាសន្ន។ ក្នុងឱកាសនោះ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់គណកម្មការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារសាងសង់របស់ខ្លួនយ៉ាងសស្រាកសស្រាំទៅជួបការលំបាកជាពិសេសនូវរដូវវស្សាព្រោះតំបន់នេះសម្បូរភ្លៀងធ្លាក់ សម្រាប់ដាក់ឱ្យដំណេីរការក្នុងដំណាក់កាលទី១តាមការគ្រោងទុកដេីម្បីបន្ធូរភាពចង្អៀតណែននៅមជ្ឈមណ្ឌលបណ្តោះអាសន្ន រក្សាគំលាតសុវត្ថិភាពបង្ការជំងឺCovid-19។ ក្នុងឱកាសនោះដែរ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បានប្រសាសន៍បន្តដោយណែនាំ ដល់អ្នកពាក់ព័ន្ធទាំងអស់បន្តសហការរៀបចំដោយបង្កេីតជាគណ:កម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណេីរការនូវមជ្ឈមណ្ឌលជាតិ ដែលនឹងគ្រោងធ្វេីនៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

 ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640