សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, October 02, 2020

សម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើប ព្រីនស៍ម៉ល ( Prince Mall )

ចំនួនអ្នកទស្សនា: Views

 


AKP ព្រះសីហនុ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០–

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ម៉ល (Prince Mall) ដែលមានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស កាលពីរសៀលថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

លោក Legen Cinema តំណាងអាជីវកម្មផ្សារទំនើបព្រីនស៍ម៉ល មានប្រសាសន៍ថា នេះជាគម្រោងមជ្ឈមណ្ឌលទិញទំនិញខ្នាតធំមានមុខងារចម្រុះ មានទំនិញម៉ាកល្បីៗ ។ ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេត ជាកាដូរសម្រាប់ខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ។ ព្រីនស៍ម៉ល មានប្រតិបត្តិការលើដី ៥ម៉ឺនម៉ែត្រក្រឡា មានទំនិញម៉ាកល្បីៗជាង ១២០ហាង ចំណតរថយន្តជាង ១.២០០កន្លែង ផ្ដល់ឱ្យអ្នកប្រើប្រាស់នៅខេត្តព្រះសីហនុនូវបទពិសោធន៍ នៃការទិញទំនិញបែបកម្សាន្ត បែបចម្រុះពេញលេញ បម្រើសេវាកម្ម បម្រើអតិថិជន ។ ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទីក្រុងទទួលភ្ញៀវ និងមានមុខងារចម្រុះ ” ទីក្រុងនៃការរស់នៅចន្លោះទី៣ ជាកន្លែងទំនាក់ទំនងសង្គមជម្រើសដំបូង” សម្រាប់យុវជនខេត្តព្រះសីហនុ តាមរយៈពហុមុខងារ និងប្រតិបត្តិការជំនាញក្លាយជាតំបន់ពាណិជ្ជកម្មថ្មីនៃខេត្តព្រះសីហនុ ។ ព្រីនស៍ម៉ល ប្រជុំទៅដោយអាជីវកម្មធំៗចំនួន៥ រួមមាន៖ -ទំនិញលក់រាយទាន់សម័យលំដាប់អន្តរជាតិ – អាហារឆ្ងាញ់លំដាប់ពិភពលោក -ការកម្សាន្តលំដាប់ខ្ពស់ -ការសាកល្បងលក្ខណៈគ្រួសារ និងរបស់ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ ។

លោក Zhang Rui Jun តំណាង Prince Mall មានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនព្រីនស៍ហ័នយូ រៀលអ៊ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ ។ ការបើកសម្ពោធសាកល្បងថ្ងៃនេះ គឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ។ នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាល ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឱ្យខេត្តព្រះសីហនុទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលបង់ពន្ធជូនរដ្ឋ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តលោកមានសេចក្តីរីករាយក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគគិនចិនយ៉ាងច្រើនមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ ភាពរីកចម្រើនលើវិស័យទាំងនេះបានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ លើសពីនេះធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។

លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co., Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។ នេះគឺជាសកម្មភាពមួយបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ។ រដ្ឋបាលខេត្តបាននិងកំពុងខិតខំបន្តលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការកសាងផ្លូវក្រុង ផ្លូវប្របឆ្នេរសមុទ្រ ពិសេសផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយរៀបចំទំនើបកម្ម សុវត្ថិភាព បរិស្ថាន និងសោភណ ភាព ។ ក្នុងស្ថានការណ៍ពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩(Covid-19) រដ្ឋបាលខេត្ត បានចាត់ចែងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល អនុវត្តន៍យ៉ាងម៉ឺងម៉ាត់លើវិធានការធ្វើ ចក្តាឡឺស័ក ចំពោះអ្នកដំណើរបរទេស តាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយតម្រូវឱ្យពួកគេស្នាក់នៅទីកន្លែងដែលរដ្ឋបាលខេត្តបានរៀបចំ និងតម្រូវឱ្យយកសំណាក់ ធ្វើតេស្តរកមេរោគ Covid-១៩ ចំនួន ២លើកសម្រាប់អ្នកដំណើរម្នាក់ ។ ដូច្នេះភ្ញៀវទេសចរ អាជីវករ ពាណិជ្ជករ ត្រូវចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ។

ក្នុងឱកាសនោះលោក គង់ វិតាណ: ក៏បានផ្ដល់អនុសាសន៍ ៤ចំណុច ដូចជា ១.អគារពាណិជ្ជកម្មព្រីនស៍ម៉ល បានបន្តការសាងសង់រហូតបញ្ចប់ក្នុងស្ថានភាពដែលពិភពលោករងផលប៉ះពាល់នឹងជំងឺកូវីដ-១៩ ។ ២.គោលបំណងរបស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ។ ៣. ព្រីនស៍ម៉ល ជាបណ្តុំអាជីវកម្មធំចំនួន៥ សម្រាប់អ្នកទេសចរ វិនិយោគ មានទំនិញ ហាងអាហារ និងកន្លែងកម្សាន្តជាដើម ។ ៤.រដ្ឋបាលខេត្តសូមគាំទ្រលើកទឹកចិត្តឱ្យក្រុមហ៊ុនព្រីនស៍ វិនិយោគលើទឹកដីខេត្តព្រះសីហនុ ប្រកបដោយជោគជ័យបន្តទៀត ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640