សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, July 05, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន លើមាគ៌ា នៃការអភិវឌ្ឍប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views


(សៀមរាប)៖ លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍប្រទេសជាតិ។ សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងឡើងបែបនេះរបស់លោកបណ្ឌិត ស៊ាន បូរ៉ាត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ​នៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS សាខាខេត្តសៀមរាប ជាង២ពាន់នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប។

លោកបានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកមគ្គុទ្ទេសក៍ឯកនយោបាយ ឈ្នះ ឈ្នះ បានបង្រួបបង្រួមខ្មែរគ្រប់និន្នាការនយោបាយ។ ការអនុវត្តនគោលយោបាយឈ្នះឈ្នះបានជោគជ័យ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសប្រែក្លាយតំបន់សមរភូមិប្រយុទ្ធទៅជាតំបន់អភិវឌ្ឍន៍។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថា កម្ពុជាបានប្រែក្លាយជាប្រទេសមួយដែលពិភពលោកបានទទួលស្គាល់ ក្នុងភាពជាដៃគូដោយស្មើភាព និងស្មើសិទ្ធិចូលរួមទប់ស្កាត់ដោះស្រាយវិបត្តិ ជាសកលដូចជា៖ ការកើនឡើងនូវកំដៅ បំរែបំរួលអាកាសធាតុ ភូមិសាស្ត្រនយោបាយ ការទប់ស្កាត់ការរីកសាយភាយនៃឧក្រិដ្ឋកម្មឆ្លងដែន ជំងឺរាតត្បាត និងបញ្ហាប្រឈមនានា ការថែរក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងតំបន់ដោះស្រាយការប្រកួតប្រជែង ដណ្តើមភូមិសាស្រ្តនយោបាយ យោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងបានបំពេញតួនាទី ភារកិច្ច ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពសកលលោក និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មផ្សេងៗ។

លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងថា និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាខាខេត្តសៀមរាប នាពេលនេះមានចំនួនសរុប ២.១៤១ នាក់ ( នារី ១.២០៩ នាក់ )។ តាមលទ្ធផល នៃការធ្វើអង្កេតបានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីទាំង២.១៤១នាក់ អ្នកមានការងារធ្វើ មានចំនួន២.០៩៥ នាក់ ស្មើនឹង ៩៧,៨៥% រួមមានកម្រិតបរិញ្ញាបត្ររងចំនួន ១១៣ នាក់ ស្មើ ៩៦,៥៨%, កម្រិតបរិញ្ញាបត្រចំនួន ១,៨៨៦ នាក់ ស្មើ ៩៧,៩៧% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៩៦ នាក់ ស្មើ ៩៦,៩៧%។ អតីតនិស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មួយចំនួនបាន និងកំពុងបំពេញការងារ និងមុខតំណែងសំខាន់ៗ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន រួមមានជាអ្នកតំណាងរាស្រ្ត រដ្ឋលេខាធិការ អនុរដ្ឋ-លេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរងខេត្ត ប្រធាន/អនុប្រធាននាយកដ្ឋាន ចៅក្រម មេធាវី ប្រធាន/អនុប្រធានមន្ទីរ  អភិបាល/អភិបាលរងក្រុង ស្រុក ខណ្ឌ អគ្គនាយកក្រុមហ៊ុន នាយក/នាយករង សាលារៀន  ជាសាស្រ្តាចារ្យ និងគ្រូបង្រៀនផងដែរ។

លោកបណ្ឌិត មាស បូរ៉ា បានបន្តថា បើគិតទាំងនិស្សិតជ័យលាភីពេលនេះផង ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យ ពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសរុបចំនួន៥០.៣៤៦ នាក់(នារី១៦.៧៥៨នាក់ស្មើ៣៣,២៨%) ក្នុងនោះសាខាខេត្តសៀមរាបមានចំនួន ៦.៩៧៩ នាក់(នារី  ២.៨៤៩ នាក់ស្មើ៤០,៨២ % )។ ទន្ទឹមនឹងនេះដែរ និស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន១១.៧៤៧នាក់ (នារី៥.៧៨៨នាក់ស្មើ៤៩.២៧%) សាខាខេត្តសៀមរាបមានចំនួន ២.៥៨៧នាក់ ( នារី ១.៣៣៩នាក់ ស្មើ ៥១,៧៥% ) ដែលកំពុងខិតខំសិក្សាស្រាវជ្រាវរៀនសូត្រផង និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈសកម្មភាពយុវជនរបស់ ស.ស.យ.ក សកម្មភាពយុវជនកាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើងថា ជ័យលាភីថ្ងៃនេះ គឺជាធនធានថ្មីបន្ថែមទៀតសម្រាប់សាខាសាកលវិទ្យា ល័យ ឯកទេស នៃកម្ពុជា សម្រាប់ខេត្តសៀមរាបក៏ដូចជាសង្គមជាតិទំាងមូល ដែលលទ្ធផលសម្រេច បាននៅថ្ងៃនេះ មានឫសគល់ចេញពីប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេ ចេញពីគំនរផេះផង់ ចាប់ពីថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ «ដៃម្ខាងកសាងដៃម្ខាងការពារ»។ គិតមកដល់ពេលនេះ មាន រយៈពេល៤៤ឆ្នាំមកហើយដែលប្រទេសយើងឆ្លងកាត់ដំណាក់កាលលំបាក ខ្វះខាតទាំងធនធានមនុស្ស សម្ភារ ថវិកា និង បច្ចេកទេស៕

k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640