សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, March 28, 2023

សម្តេចក្រឡាហោមជំរុញអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៃខេត្តបាត់ដំបង ត្រូវរួមគ្នាជំរុញអនុវត្តឱ្យសកម្មផុលផុសនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ចំនួនអ្នកទស្សនា: Views

         សម្តេចក្រឡាហោមជំរុញអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៃខេត្តបាត់ដំបង ត្រូវរួមគ្នាជំរុញអនុវត្តឱ្យសកម្មផុលផុសនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

 រាជធានីភ្នំពេញ :ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ កង កម្លាំងមានសមត្ថកិច្ច និងប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋាន នៃខេត្តបាត់ដំបងត្រូវបន្តខិតខំរួមគ្នាជំរុញអនុវត្ត ឱ្យសកម្មជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ ដើម្បីរួមគ្នា បង្ក្រាប ទប់សា្កត់ ការចរាចរណ៍និងចែក ចាយគ្រឿងញៀន ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានប្រសាសន៍ថា តាមការវាយតម្លៃជាទូទៅពិនិត្យឃើញថា និន្នាការនៃការផលិត ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿង ញៀនក្នុងតំបន់និងពិភពលោក មិនមានសញ្ញាថមថយនោះទេ។ ហេតុដូចនេះ សម្តេចក្រឡាហោម ក៏បានជំរុញនិងលើកទឹកចិត្តដល់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត បាត់ដំបង ត្រូវបន្តខិតខំរួមគ្នាជំរុញឱ្យមានសកម្មផុលផុសជាប់ជាប្រចាំ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ អនុវត្តនូវវិធានការសំខាន់ៗ ដោយត្រូវបន្តផ្សព្វផ្សាយអប់រំប្រជា ពលរដ្ឋអំពីផលលំបាកនៃគ្រឿង ញៀនខុសច្បាប់ ដើម្បីទាំងអស់គ្នាជៀសឱ្យបានឆ្ងាយពីគ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍នានា ។

ក្នុងនោះសម្ដេចក្រឡាហោម ក៏បានណែនាំឱ្យពង្រឹងការគ្រប់គ្រងមូល ដ្ឋាន ផលិតកម្មឬអាជីវកម្ម នានា សំដៅ បង្ការ ទប់ស្កាត់ការលួចលាក់ផលិតកែច្នៃគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន និងត្រូវលើក កម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីអនុវត្តវិធានការជំនាញ ឱ្យមានប្រសិទ្ធភាព

ក្នុងការស្រាវជ្រាវ បង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋាន ។ មិនតែប៉ុណ្ណោះត្រូវយកចិត្តទុកដាក់គ្រប់ គ្រងគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីសហការ មានវិធានការ គ្រប់ គ្រងអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋាន បង្ក្រាប និងស្ដារនីតិ សម្បទាអ្នកញៀនឱ្យបានត្រឹមត្រូវ។

សំឡេង៖ «ខ្ញុំគិតថាការបង្ការទប់ ស្កាត់ពិតជាមានសារៈសំខាន់ជាង ព្រោះថាប្រសិនបើមានហើយ យើងយកទៅដាក់កន្លែងបន្សាបក៏វាបាន ផលមួយចំណែក គឺផលហ្នឹង គឺថាអ្នកនឹង មិនបន្តជក់នៅខាងក្រៅ ហើយបើនៅខាងក្នុង កន្លែងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគឺយើងគ្រប់គ្រងបានជាការល្អ។ ប៉ុន្តែបើថាជាដាច់គឺវាមិនងាយទេ អ៊ីចឹងបានន័យថា យើងយកគាត់ យកទៅដាក់កន្លែងស្ដារនីតិសម្បទា អ្នកញៀនគឺបានមួយផ្នែក ជាងឱ្យគាត់នៅមូលដ្ឋានដើម្បីបន្ត ចែកចាយ បន្តជក់ និងជាមុខសញ្ញាជក់ កាន់ តែច្រើន ម្យ៉ាងទៀតក៏អាចជួយដោះស្រាយនូវអារម្មណ៍ទុក្ខកង្វល់ របស់ក្រុមគ្រួសារឪពុកម្តាយ អាណាព្យាបាលផងដែរ។»

សម្ដេចក្រឡាហោម បានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរជំរុញការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាប បទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។

សូមបញ្ជាក់ថា កាលពី២០២២ កន្លងទៅ សមត្ថកិច្ចបានស្រាវជ្រាវ និងរឹបអូសគ្រឿងញៀនបាន ជាង ១៤តោន កើនជាង៣០០ភាគរយធៀបនឹងឆ្នាំ២០២១ ដែលជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយ បារម្ភ ខណៈអ្នកប្រើប្រាស់គ្រឿង ញៀនមានជាង២ម៉ឺន២ពាន់នាក់ កើនជាង៥ពាន់នាក់ ធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនបាន ៦ ៣៩០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥ ០០២នាក់ ក្នុងនោះករណីធំៗមាន១៧៩ករណី ភាគច្រើនជាការបង្ក្រាបសារធាតុគីមីផ្សំ៕ អត្ថបទ៖ លោកស្រី ធីណា ឌីណេ សម្រួលការផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640