សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, March 29, 2023

ឯកឧត្តមបណ្ឌិត ថោង ខុន ដាក់ចេញការងារ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ខិតខំរួមគ្នាសម្រេចឱ្យបានក្នុងឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 

 កំពង់ធំ: ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ត្រូវខិតខំរួមគ្នាសម្រេចឱ្យបានក្នុងឆ្នាំ២០២៣នេះ។

ក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ដោយសង្ខេប ជូនអង្គពិធីអំពីកិច្ចដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ គីពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេ ចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការគ្រប់គ្រង ឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមមាន៖ ទី១-ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យ ភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ទី២- ត្រូវខិតខំរួមសហការគ្នា អនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត និងលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឱ្យការបោះឆ្នោតជាតិ លើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អ។ ទី៣-រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗ នៅថ្នាក់មូលដ្ឋាន រួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារ តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែករដ្ឋតាមមូលដ្ឋាន ឱ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។ ទី៤-ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សា ហកម្ម និងសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទី៥- រដ្ឋបាលខេត្ត មន្ទីរជំនាញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានអាស្រ័យផល និងបង្កបង្កើតផល លើដីរបស់ខ្លួនពិតប្រាកដ និងស្របច្បាប់។   ជាក់ស្ដែងកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានដាក់ចេញនូវអនុក្រឹត្យ និងសេចក្តីជូនដំណឹងជាច្រើន ពាក់ព័ន្ធ និងការកែសម្រួលព្រំប្រទល់ដី ពីតំបន់២មកតំបន់១ ។

ការកាត់ឆ្វៀលដីពីតំបន់៣មកតំបន់២ និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំគោលដៅមួយចំនួន នៃខេត្តកំពង់ធំ។ ទី៦- រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាព ដល់យន្តការច្រកចេញ-ចូលតែមួយ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្ត ពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្ដល់សេវា តាមយន្តការច្រកចេញ-ចូលតែមួយ និងលើកកម្ពស់ការបណ្ដុះបណ្ដាល ការកសាងសមត្ថភាពដល់មន្ត្រីរាជការ ដែលបំពេញការងារនៅតាមយន្តការច្រកចេញ-ចូលតែមួយ បម្រើប្រជាពលរដ្ឋប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ។ ទី៧- រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបការ ងារ ក្នុងនោះប្រធានក្រុមប្រឹក្សា ទាំងអភិបាលត្រូ វធ្វើជាស្នូលពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ត្រូវខិតខំធ្វើការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ និងលើកទឹកចិត្តដល់មន្ត្រីឱ្យចូលរួមក្នុងកិច្ចការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យានិងឌីជីថល ដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640