សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, January 12, 2022

ដំណឹងពិសេស! រោងចក្របង្គុំ និងតម្លើងរថយន្ត Ford នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ នឹងចាប់ផ្តើមដំណើរការខ្សែចង្វាក់ផលិតកម្ម នៅក្នុងអំឡុងខែមេសាខាងមុខហើយ

ចំនួនអ្នកទស្សនា: Views


(ពោធិ៍សាត់)៖ ពិតជាមោទនភាពណាស់ សម្រាប់អ្នកខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ! ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តបណ្តាក់ទុកវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និងFord Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។

 នេះបើតាមការបញ្ជាក់ឱ្យដឹងពី សំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសដែលលោក និង

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន៩២៣នាក់ មកពីស្រុកក្រគរ និងស្រុកកណ្តៀង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ម្សិលមិញ នៅបរិវេណស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) របស់ក្រុមហ៊ុន SchneiTec Co.,Ltd ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។

 លោក កែវ រតនៈ បានថ្លែងឱ្យដឹង យ៉ាងដូច្នេះថា «បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំងPick-Up ទាំងStation Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង» ។

 លោកបានបញ្ជាក់បន្ថែមថា «អីឡូវនេះ យើងកំពុងតែខិតខំទាក់ទាញពួកគេ ឱ្យអូសយកដៃគូរសហការរបស់គេបន្ថែមទៀត ដើម្បីផលិតគ្រឿងបង្គុំក្នុងទឹកដី នៃស្រុកក្រគរ ដែលទាំងនេះ គឺជាផែនការមេរបស់ស្រុកក្រគរ ស្រុកកណ្តៀង និយាយជារួមនឹងនិយាយដោយឡែក គឺសម្រាប់ខេត្តពោធិ៍សាត់យើងផ្ទាល់តែម្តង, ហើយយើងនឹងចាប់ផ្តើមដាក់សម្ពោធជាបន្តបន្ទាប់ ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ»។ 

 សូមបញ្ជាក់ថា សម្រាប់រថយន្ត Ford ប្រភេទ Ford Renger និងFord Everest ត្រូវបានទទួលសិទ្ធិស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។ 

បច្ចុប្បន្នរោងចក្រនេះ បាននឹងកំពុងដំណើរសាងសង់ជិតរួចរាល់ហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ហើយនោះ រោងចក្រនេះ អាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ 

 ក្រៅតែពីរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគនៅក្នុងតំបន់នេះរួចជាស្រេច នូវរោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍។ល។

 នេះដោយសារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផ្ទាល់តែម្តង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានធ្វើឱ្យមាតុ ប្រទេសរបស់យើង មានសុខសន្តិភាពមកទល់សព្វថ្ងៃ និងមានអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់៕
























k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640