សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយបន្តផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាអុកចត្រង្គ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, January 13, 2022

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍន៍កម្មវិធី(App) ដែលមានឈ្មោះថា គម្រោង PR Care

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ :ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍន៍កម្មវិធី (App) សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិ នៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយ នៃការអនុវត្តគម្រោងនៅតាមការដ្ឋាន កាលពីថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាពក្រោមឱវាទក្រសួងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍកម្មវិធីនេះ អាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការ ដើម្បីជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយប្រសិទ្ធភាព ខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍន៍កម្មវិធី(App) មួយដែលមានឈ្មោះថា គម្រោង PR Care ក្នុងគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយ នៃការអនុវត្តគម្រោង នៅតាមការដ្ឋានដូចជា ធនធានមនុស្ស សម្ភារគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីដំណើរការបើកការដ្ឋានសាងសង់ រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ ធូ កុសល

k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640