សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, December 13, 2021

អាជ្ញាធរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនាំយកផ្ទាំងផែនទី និងបង្គោលបេតុងទៅបោះលើព្រំប្រទល់ តំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 

អាជ្ញាធរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនាំយកផ្ទាំងផែនទី និងបង្គោលបេតុងទៅបោះលើព្រំប្រទល់ តំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


 បន្ទាយមានជ័យ: ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី កាលពីថ្ងៃ៨កើត ខែមិគសិរ ឆ្នាំឆ្លូ វត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារនាំយកផ្ទាំងផែនទី និងបង្គោលបេតុងទៅបោះលើព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យដើម្បីទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឹកនៅក្នុងតំបន់ហាមឃាត់នេះ ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្កើនសកម្ម ភាពក្នុងការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃលិចទឹក នៅក្នុងតំបន់ការពារជុំវិញបឹងទន្លេសាប ឱ្យបានហ្មត់ចត់ និងសិក្សាបន្ទាន់ ពីការទន្ទ្រានព្រៃលិចទឹក ដើម្បីដកហូតមកជាទ្រព្យ សម្បត្តិ រដ្ឋវិញ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ការចុះប្រតិបត្តិការរបស់ក្រុមការងារនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការ លួចកាប់ព្រៃលិចទឹក និងវាតទីយកដីនៅតាមបឹងទន្លេសាបនោះ។

យោងតាមរបាយការណ៍របស់សាលាខេត្តបន្ទាយមានជ័យ បានបង្ហាញពីលទ្ធផលការចុះស្រាវជ្រាវបឋមរបស់ខេត្ត បានរកឃើញការទន្ទ្រាន និងកាន់កាប់ដីរដ្ឋក្នុងតំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ ក្នុងស្រុក ព្រះនេត្រព្រះ ក្នុងនោះមាននៅក្នុងឃុំប្រាសាទ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៣ទីតាំង ស្មើនឹង ៦៥០ហិកតា ក្នុងនោះមានត្រង់ចំណុចបឹងអាល្បង ប្រហែល ១០០ហិកតា ចំណុចបឹងសម្បុកសត្វប្រហែល ៥០០ហិកតា និងចំណុចបឹងជ្រោង ប្រហែល ៥០ហិកតា។

ឃុំភ្នំលៀប បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៨ទីតាំង ស្មើ ៤ ៧០០ហិកតា ក្នុងនោះ មានចំណុចបឹងក្ងាន ប្រហែល ៥០០ហិកតា ចំណុចបឹងក្ងានកើត ប្រហែល ៥០០ហិកតា ចំណុចក្នុង-ក្រៅអាងតាម៉ាក ប្រហែល ១ ០៧០ហិកតា ចំណុចក្នុង-ក្រៅអាងលីសំអាន ប្រហែល ១ ២៥០ហិកតា ចំណុចក្នុង-ក្រៅអាងតាស៊ុន ប្រហែល ៧០០ហិកតា ចំណុច កៀនស្បូវដល់ក្រពើស្គមប្រហែល ៤៧០ហិកតា និងចំណុចក្របៅ ប្រហែល ៣០០ហិកតា៕ ដោយឈុន សារ៉ាត​ សម្រួលផ្សាយដោយ៖ dara


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640