សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 12, 2021

ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវបង្កើនឆន្ទៈបម្រើពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់

ចំនួនអ្នកទស្សនា: Views

 

ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវបង្កើនឆន្ទៈបម្រើពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់

(កំពង់ធំ)៖ ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ លោក គៀង សេងគី បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់មានឆន្ទៈ និងការបណ្តុះបណ្តាលជាប្រចាំ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ និងត្រូវមានចំណេះដឹង ចែករំលែកដល់សមាជិកក្រុមប្រឹក្សា ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងការងាររបស់ខ្លួនដើម្បីរកភាពរីកចម្រើន។

លោក គៀង សេងគី បានថ្លែងយ៉ាងដូច្នេះក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សាក្រុងស្រុកអង្គការដៃគូរផងដែរ។

លោកបានបន្តថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តទៀតថា អង្គការទាំងអស់នេះបានជួយទៅលើគម្រោងដែលមានឈ្មោះថា គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ដែលបានជួយទៅលើប្រជាពលរដ្ឋមានមុខរបរជួបការលំបាក និងការអនុវត្តមុខរបរខ្នាតតូច ដោយអនុវត្តទៅលើការចិញ្ចឹមសត្វ និងដាំបន្លែរួមទាំងជួយទៅដល់សិស្សក្រីក្រជាស្រី ដែលមានការលំបាកដោយធ្វើយ៉ាងណាឲ្យសិស្សស្រីបានសិក្សាឆ្លងផុតភូមិសិក្សា និងជួយទៅដល់ប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតដោយ សារផលប៉ះពាល់កូវីដ និងទម្រង់ការធ្វើអគារស្នាក់នៅរបស់គ្រូបង្រៀន អគារស្នាក់នៅរបស់គ្រូ សិស្សដែលមកពីឆ្ងាយនិងសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ពេញមួយជីវិតផងដែរ។

លោក គៀង សេងគី បានបន្តទៀតថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខណៈរបស់សមាគមដែលជានីតិបុគ្គល តំណាងឲ្យសំឡេង និងជាអ្នកការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប្រជាធិតេយ្យនៅមូលដ្ឋាន។

លោកបានសំណូមពរដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាពក្នុងការបម្រើរសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ឲ្យល្អបន្ថែមទៀត ហើយត្រូវមានការសាមគ្គីភាពរវាងគ្នានិងគ្នា ដើម្បីដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ និងត្រូវមានចំណេះដឹង ចែករំលែកដល់សមាជិកក្រុមប្រឹក្សា ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងការងាររបស់ខ្លួនដើម្បីរកភាពរីកចម្រើន៕














k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640