អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ
ព្រះសីហនុ :ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
រសៀលថ្ងៃ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិបាលរងខេត្ត និងមន្ត្រីមន្ទីរជំនាញចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។ ទីលានតេជោនេះ សម្រាប់ប្រារព្ធពិធីបុណ្យជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្ត ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ និងតាមបទដ្ឋានលក្ខណៈស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាពខ្ពស់ ក្នុងការប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនោះរៀបចំទីតាំងដំឡើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ចៀសវាងពេលសាងសង់រួច យើងធ្វើការកាយម្តងទៀត។
ទីលានតេជោនេះគ្រោងសាងសង់បញ្ចប់នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ វាជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាមក លេងកម្សាន្ត ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្ស ទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសមិទ្ធផល ដែលកំពុងកើតមាននៅលើទឹកដី នៃក្រុងព្រះសីហនុរបស់យើង។ ដោយសារតែកន្លងមក និងថ្មីៗនេះមានជនខិលខូចបានលួចកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ៨៣៥ ដែលរដ្ឋបាលខេត្តបានចំណាយលុយធ្វើការជួសជុល ដើម្បីតភ្ជាប់ភ្លើងបំភ្លឺផ្លូវនេះ ជូនសាធារណជនបានប្រើប្រាស់ នៅតែមានជនខិលខូចលួចកាត់បំផ្លាញជាបន្តបន្ទាប់ បើមិនបានចូលរួមកសាង សូមកុំមេត្តាបំផ្លាញ។ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា និងសូមអ្នកទិញ ត្រូវបញ្ឈប់ការទិញផលចោរកម្ម ដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើង ហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះ វាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរ នៅពេលយប់របស់ប្រជាពលរដ្ឋ និងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផង។ ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXpwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c651a8feb3c98def4a400618ac1e5071456ff5ee/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/CB7AE95D-E84F-47C0-8FA5-65FF579.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXZwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--18dcbe5c07b2ffc353aec087630de8a110b9e77e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B4AC5F0A-6DF9-45AD-98C1-B989A26.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTNwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fbd9eac3809cf025e2bf2a70663552c5d451f869/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6AFDB19F-4C5D-4743-9D6D-0293D65.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTdwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--008cefe928417eaecbd2bf42b2a04f37d91d8b55/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2DB17BDF-1B31-4A8E-A117-8DF7B38.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeS9wQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--53507d8316b9a3af10424c4727598abf78afa478/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/262506AD-3E23-42D8-8E4E-DD07BC9.jpeg)
ដោយ ងូ សុមុនី
0 comments:
Post a Comment