រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូក្នុងខេត្តកណ្តាលបាន សម្រេចតាមផែនការហើយ
ឯកឧត្តម សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយ ដែក ស្រុកលើកដែក ខេត្តកណ្តាល មក ទល់ដំណាច់ខែកញ្ញាឆ្នាំ២០២១នេះ បាន សម្រេចលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ក្នុងការដាំដុះដំណាំសាវប្បកម្មស្របតាមផែនការដែលបានគ្រោងទុក ហើយបានឈានដល់ការដាំដុះជាបណ្តើរៗហើយ ។
ឯកឧត្តមបន្តថា ការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអគ្គនាយដ្ឋានកសិ កម្ម និងក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេនវេជីថេប៊ល ឯ.ក នេះ ក្នុងគោលបំណងលើក កម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណ: ។
សូមបញ្ជាក់ថា អនុស្សរណ:នៃការយោ គយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅចម្បង គឺកសាងកសិដ្ឋានគំរូដើម្បីឈានដល់ការទាក់ទាញវិស័យឯកជននៅកម្ពុជាក្នុងការចូលរួមបោះទុនវិនិយោគលើការ ពង្រីកការដាំដុះ និងការផ្គត់ផ្គង់បន្លែសុវត្ថិ ភាពទៅក្នុងទីផ្សារនៅកម្ពុជាដែលកំពុង ពេញនិយម តាមរយៈនៃការអនុវត្ត និងជំរុញខ្សែច្រវាក់ផលិតកម្មសាកវប្បកម្មឲ្យ បានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ៕ដោយ: ស៊ឹង សុផារី
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMERRQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--80f9efb90198356e0c04ba88e846c8a92fe5934f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/878BCAA7-D0D1-49D8-BD96-4140C8A.jpeg)
0 comments:
Post a Comment