សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, April 12, 2021

សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរ កុំនាំគ្នាទៅដណ្តើមវ៉ាក់សាំង តាមការញុះញង់

ចំនួនអ្នកទស្សនា: Views

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាភាពនឹងនរ កុំនាំគ្នាទៅដណ្តើមវ៉ាក់សាំង តាមការញុះញង់ពីក្រុមអគតិ ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំផែនការ រួចហើយក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនគ្រប់រូប ។


    សម្តេចតេជោ ហ៊ុន សែន កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែ មេសា បានមានប្រសាសន៍ថា កាលពីថ្ងៃទី ៤ ខែ មីនាកន្លងទៅ ពេលដែលទើបទទួលបានវ៉ាក់សាំង សម្តេចបានគិតទុកថា ពេលវេលានេះក្រុមឧទ្ទាមក្រៅច្បាប់នឹងរារាំងការចាក់ វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយពួកក្រុមឧទ្ទាមក្រៅច្បាប់នឹងជំរុញឱ្យប្រជាជនទៅដណ្តើមវ៉ាក់សាំង ។ សម្តេចតេជោ បន្តថា ថ្ងៃនេះពិតប្រាកដណាស់ ពួកក្រុមឧទ្ទាមក្រៅច្បាប់ បំផុសបំផុលមិនឱ្យប្រជាជនទទួលវ៉ាក់សាំង ហើយបានឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងដើម្បីសម្លាប់ប្រជាជន ខណៈដែលថ្ងៃនេះទៀតវាបានសរសើរវ៉ាក់សាំងចិន ដែលនេះជាវិធីរុញទូក បណ្តោយទឹក ដើម្បីឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំងក្នុងពេលដែលរាជរដ្ឋាភិបាលមានវ៉ាក់សាំងមិនគ្រប់ ។ សម្តេចតេជោ បញ្ជាក់ថា គោលបំណងរបស់ពួកក្រុមឧទ្ទាមក្រៅច្បាប់ឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដ ក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ សម្តេច បន្ថែមថា យើងត្រូវការចាក់ប្រជាជនចំនួន ១០លាននាក់យ៉ាងតិច ដែលត្រូវការ ២០លានដូស។ ប៉ុន្តែយើងត្រូវការពេលវេលា តាមដំណាក់កាលនីមួយៗ ខណៈក្នុងមួយខែគឺអាចចាក់វ៉ាក់សាំងបានត្រឹមតែ១លានដូសប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង បើសិនយើងមានគ្រប់២០លានដូស។  សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ដើម្បីទុកលទ្ធភាពជូនរាជរដ្ឋាភិបាលរកវ៉ាក់សាំង និងចាក់ទៅ តាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។«ខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើងនឹងនរចិត្ត រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព នៅពេលដែល វ៉ាក់សាំងមកដល់យើងនឹងពិនិត្យថា តើក្រុមណាត្រូវចាក់មុន ក្រុមណាត្រូវចាក់ក្រោយ ហើយយើងក៏មានការបែងចែក ប្រភេទអ្នកណាត្រូវទទួល អាយុប៉ុន្មានត្រូវទទួល។ អាយុ ៥៩ឆ្នាំចុះទទួលស៊ីណូហ្វាម អាយុពី ១៨ឆ្នាំឡើងលើ ទទួលស៊ីណូវ៉ាក់ អាយុ ៦០ឆ្នាំឡើងលើ ទទួលអាស្ត្រាហ្សេនីកា។ នេះជាផែនការមេរបស់យើង ដែលប្រជាជនយើងមិនត្រូវជ្រួលច្របល់ មកទទួលវ៉ាក់សាំង ដែលមិនមែនជាបំណងរបស់កូនអាក្បត់ជាតិនេះ»។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមេសា រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សរុបបានចំនួន ១.០១៨.៦០៥ នាក់ ក្នុងនោះ ក្រសួងការពារជាតិចាក់វ៉ាក់សាំងបានចំនួន ២៣៨.៧៧៩ នាក់ និង ក្រសួង សុខាភិបាលចាក់វ៉ាក់សាំងបានចំនួន ៧៧៩.៨២៦នាក់ ។ បន្ថែមពីនោះទៀតសម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភ ថវិកា ៥លានរៀលសម្រាប់ជនលេខរៀងទី១លាន ដែលបានចាក់វ៉ាក់សាំងផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640