សៀមរាប៖ នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៧៩នាក់ ស្រី ៣០នាក់ ក្នុងនោះកុមារា ៩នាក់ កុមារី ៤នាក់ មានដូចខាងក្រោម៖1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ២នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២៨នាក់ ស្រី ១១នាក់ កុមារា ២នាក់ កុមារី ២នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២៨នាក់ ស្រី ១១នាក់ កុមារា ៧នាក់ កុមារី ២នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់ ចំនួន ២៣នាក់ ស្រី ៨នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។សូមបញ្ជាក់៖ ពួកគាត់ទាំង ៧៩នាក់ ស្រី ៣០នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ ៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

.j.jpg)
0 comments:
Post a Comment