សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, December 16, 2020

កិច្ចប្រជុំ​ស្តីពី​ការចាប់ផ្តើម​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) តាមរយៈ​វីដេអូ​ពី​ចម្ងាយ​

ចំនួនអ្នកទស្សនា: Views



AKP ភ្នំពេញ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០–

​កាលពី​ថ្ងៃ​១​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចាប់ផ្តើម​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង តំណាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា Port EDI ក្នុង​ការជួយ​សម្រួល​ដ​ល់​នីតិវិធី​ចេញ​-​ចូល​កំពង់ផែ​កម្ពុជា​សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ធំៗ សំដៅ​គ្រប់គ្រង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ជាពិសេស​បង្កើន​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​កម្ពុជា​ផងដែរ​។​
​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​កម្ពុជា ជាពិសេស​គម្រោង Port EDI​នេះ ដើម្បីឱ្យ​ការធ្វើ​ជំនួញ​តាមផ្លូវ​ទឹក​មាន​ប្រសិទ្ធភាព និង​តម្លាភាព​កាន់តែ​ខ្ពស់​។​

​សូមបញ្ជាក់ថា កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត តាមរយៈ​ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ប្រវែង​៣៥០​ម៉ែត្រ ដែល​នឹង​ធានា​ដល់​ការចូល​ចត​នាវា​ដឹក​កុងតឺន័រ​ខ្នាត​ធំៗ មាន​ចំណុះ​រហូតដល់​ទៅ​៦០.០០០​តោន ឬ​ស្មើនឹង​៩៣​ភាគរយ នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ដើមឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។ ក្រោយ​ការសាងសង់​ចំណត​ផែ​ថ្មី​នេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​កំពង់ផែ​លំដាប់ថ្នាក់​ខ្នាត​មធ្យម ដែល​នឹងមាន​បរិ​មា ណ​កុងតឺន័រ​ឆ្លងកាត់​លើសពី​១​លាន​TEUs/​ឆ្នាំ​។
​រីឯ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ទៅ​-​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេសជិតខាង​។​លើសពីនេះ​ទៀត ចំណត​កំពង់ផែ​នេះ​គឺជា​ច្រក​សេដ្ឋកិច្ចជាតិ​មួយ​យ៉ាងសំខាន់​ក្នុងការ​ដោះដូរ​ទំនិញ ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយបាន​ត​ភ្ជាប់​ជាមួយ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ផ្លូវដែក ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​កំពុង​ដំណើរ​សាងសង់ ផងដែរ​៕ ដោយ ទេស ច័ន្ទ​សុធា​រី (​ប្រភព​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640