(អាមេរិក)៖ គណៈកម្មការ សហភាពអឺរ៉ុប (EU) បានប្រកាស និងអនុញ្ញាតឱ្យក្រុមហ៊ុន Google ទិញយកក្រុមហ៊ុនតាមដាន សុខភាព Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ត្បិតតែ EU បានសម្រេច និងអនុញ្ញាតឱ្យ Google ទិញក្រុមហ៊ុន Fitbit ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Google ត្រូវគោរពទៅតាម លក្ខខណ្ឌមួយចំនួនដែលបានកំណត់ ដែលក្នុងនោះមានដូចជា ក្រុមហ៊ុន Gogole មិនអាចប្រើប្រាស់ទិន្នន័យ ឬព័ត៌មានផ្ទាល់ ខ្លួន របស់អ្នកជំងឺ ដែលជាអតិថិជនរបស់ Fitbit ក្នុងការទាញយកផលប្រយោជន៍តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុន Google អាចប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ Fitbit ក្នុងការផលិតនាឡិកាវៃឆ្លាត (Smart Watch) បាន ប៉ុន្តែមិនត្រូវបិទទីផ្សារសម្រាប់ដៃគូប្រកួតប្រជែងឡើយ និងនៅមានលក្ខខណ្ឌមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈកម្មការ សហភាពអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេតភ្លាមៗ ក្រោយពេលក្រុមហ៊ុន Google ប្រកាសថា នឹងទិញយកក្រុមហ៊ុន Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារអាមេរិក ដែលការស៊ើបអង្កេតនោះគឺធ្វើដើម្បីដោយ សារ ព្រួយបារម្ភខ្លាច Google ទិញដើម្បីយកទិន្នន័យរបស់អ្នកប្រើប្រាស់ដែលមាននៅក្នុងក្រុមហ៊ុន Fitbit ទៅប្រើដើម្បី ទាញយក ផល ប្រយោជន៍នៅក្នុងផ្លូវមិនស្មោះត្រង់៕
0 comments:
Post a Comment