សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, April 04, 2024

ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ÷ ខេត្តប៉ៃលិន៖នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។ យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ នាពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតលើបរិយាកាស ស្របតាមយុទ្ធសាស្រ្តចក្រកាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើមុំ៣សំខាន់ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថានបានស្នើសុំឱ្យមានការចូលរួមអនុវត្តតាមសារាចរ ០១ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រង៖

- ការដុតសំណល់នៅទីចំហ ដូចជាការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតវាលស្មៅ ដុតព្រៃ សំរាម សំណល់រឹង សំណល់ប្លាស្ទិក-ល-។

-ធ្វើឱ្យប្រសើរឡើងបរិស្ថានទីក្រុង ទីប្រជុំជន

- បង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់

- ទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់

- គ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្មនានាជាដើម។

ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន បានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័ត បន្ថែមទៀត នៅតាមទីតាំងមួយចំនួន ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តភូមិសាស្រ្តខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ចាប់ពីថ្ងៃទី១ ខែមេសា រហូតមកដល់ថ្ងៃនេះ ទិន្នន័យរួម បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅតាមទីតាំក្បែរព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យម ចន្លោះពី១១ ទៅ ១៤ µg/m3។

សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង ២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើង ការបំពុលបរិយាកាស។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញ ចំនួន១៧តីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ចំនួន១២ទីតាំង នៅតាមបណ្តាខេត្ត បន្ថែមលើការបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តទូទាំងប្រទេស។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ គុណភាពខ្យល់មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេល៣(បី) ខែនេះ ស្មើនឹង២៣,៦០ µg/m3 ប៉ុណ្ណោះ៕ 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640