សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, February 17, 2024

ឯកឧត្តម ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម


 ភ្នំពេញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម និងសមាសភាពក្រុមការងាររបស់សាកលវិទ្យាភូមិន្ទកសិកម្ម ចូលរួមផងដែរ។

កម្មវិធីពិព័រណ៌ “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” ដែលប្រារព្វធ្វើឡើងនេះក្នុងគោលបំណងរួមមាន៖

ទី១- ផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកមានតម្រូវការ

ទី២- បង្ហាញពីវឌ្ឈនភាពវិស័យកសិកម្ម និងម្ហូបអាហារនៅកម្ពុជា

ទី៣- បង្ហាញពីការអភិវឌ្ឃធនធានមនុស្ស និងផលិតផលស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ទី៤- ដើម្បីបង្ហាញពីសហគមន៍កសិកម្មនៅកម្ពុជា សហគ្រាស ក្រុមហ៊ុនឯកជន និងស្ថាប័នរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា

ទី៥- លើកកម្ពស់ និងជំរុញទីផ្សារ ផលិតផលក្នុងស្រុកដែលមានសុវត្ថិភាព គុណភាព និងមានវិញ្ញាបនបត្រ័ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា កម្មវិធីពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ មានដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍ជាច្រើន ព្រមទាំងផលិតផលដែលជាធាតុចូលវិស័យកសិកម្ម មានគ្រឿងយន្តកសិកម្ម និងមានជាម្ហូបអាហារកែច្នៃ ផលិតផលភេសជ្ជៈជាច្រើនប្រភេទ បន្លែចម្រុះ ផ្លែឈើច្រើនមុខ ផលិតផលកែច្នៃពីត្រី ដំណាប់ផ្លែឈើ គ្រាប់ស្វាយចន្ទីកែច្នៃរួច ស្រូវ អង្ករ ទឹកដោះគោស្រស់ រួមជាមួយនឹងស្រាដែលផលិតចេញ ពីផ្លែឈើខ្មែរជាដើម និងផលិតផលផ្សេងជាច្រើនទៀត។

ការដាក់បង្ហាញនេះ ធ្វើឡើងដើម្បីឱ្យសាធារណៈជនទូទៅ និងដៃគូអភិវឌ្ឍន៍បានដឹង និងទស្សនា អាចចូលរួមភ្លក្សម្ហូបអាហារ និងអាចទិញបាន នូវផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា និងរួមចំណែកដើម្បីលើកស្ទួយវិស័យ កសិកម្មឱ្យកាន់តែមានភាពរីកចម្រើន។

គួរបញ្ជាក់ថា កម្មវិធី “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” រៀបចំធ្វើមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម (ចំការដូង) ដែលនៅថ្ងៃចាប់ផ្តើមបើកប្រកាស កម្មវិធីពិព័រណ៌នេះគឺនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ មានអ្នកចូលរួមទស្សនាប្រមាណជិត៣ពាន់នាក់៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640