សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, November 14, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះរួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនាព្រឹកថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព។ ដូច្នេះកម្មវិធីដាក់ឱ្យអនុវត្តន៍នៅព្រឹកថ្ងៃនេះ ជាការគាំទ្រខ្ពស់ដល់នយោបាយមូលធនមនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនាព្រឹកថ្ងៃនេះ គឺឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ឬស្មើ២៥០ដុល្លារក្នុងមួយឆ្នាំទៅលើបញ្ហាសុខភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបានការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺមានការគិតគូរខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រដូចការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ ជាការបង្រៀនឱ្យពួកគេជាស្ទួចត្រី ដើម្បីម្ចាស់ការលើជីវិត ដោយមានជំនាញច្បាស់លាស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ប្រឹងប្រែងរួមគ្នាអនុវត្តន៍កម្មវិធីទាំងពីរនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនោះឡើយ។

* សម្តេចធិបតី ហ៊ុន​ ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធត្រូវតាមដានឱ្យជាប់ជាប្រចាំលើកម្មវិធីជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្វះខាតជំរុញកូនឱ្យមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតាមដានឱ្យជាប់ប្រចាំលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ចៀសវាងការបោះឆ្នោតការសិក្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាញអ្វីក៏ល្អដែរ តែត្រូវចេះឱ្យប្រាកដ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យឺតមួយថ្ងៃក្នុងការសម្រេចចិត្ត គឺអាចយឺតទៅដល់ ១ខែ ទៅ ៣ខែ ដល់ការអនុវត្ត។ ដូច្នេះត្រូវដាក់ចេញភ្លាម អនុវត្តភ្លាម តាមរយៈការគិតគូរគ្រប់ជ្រុងជ្រោយ។

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640