សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 10, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យមានការពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈទប់ទល់ប្រឆាំងភេរវកម្ម ព្រោះគ្មាននរណាអាចប៉ានស្មានដឹងថា តើកម្ពុជាអាចមានការវាយប្រហារភេរវកម្មនោះទេ?

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២៣ បានប្រកាសបញ្ជាឲ្យត្រៀមលក្ខណៈ និងពង្រឹងសមត្ថភាព ដើម្បីទប់ទល់នឹងភេរវកម្ម ព្រោះគ្មាននរណាអាចប៉ានស្មានដឹងថា តើកម្ពុជាអាចមានការវាយប្រហារភេរវកម្មនោះទេ?

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមាននរណាអាចប៉ានស្មានដឹងថា កម្ពុជាអាចមានការវាយប្រហារផ្នែកភេរវកម្ម ឬយ៉ាងនោះទេ ហេតុនេះត្រូវទាមទារឱ្យមានការពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ដែលអាចកើតមាននាពេលណាមួយ។ សម្តេចធិបតី ក៏បានណែនាំក្រសួងការពារ និងគ្រប់បញ្ជាការដ្ឋានទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់សម័យកាល ហានិភ័យនិងការប្រឈម គឺខុសគ្នាដែលយើងឆ្លងកាត់។ ជាក់ស្តែង ការគំរាមកំហែងបច្ចុប្បន្ន ពីសង្គ្រាមបែបប្រពៃណី សង្គ្រាមការប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ នៅកម្ពុជា គឺមានហានិភ័យតិចណាស់ ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់ គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមនឹងគ្រោះមហន្តរាយផ្សេងៗ និងហានិភ័យពីសន្តិសុខ ផ្នែកប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចការទាំងអស់នេះ ទាមទា​រឲ្យគ្រប់ស្ថាប័នផ្សេងៗ ជាពិសេសកម្លាំងសន្តិសុខ ក្នុងនោះមានកងទ័ពផងដែរ បន្តយកចិត្តទុកដាក់វាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធ របស់យើង ដើម្បីឲ្យឆ្លើយតប»។

សម្តេចធិបតី បានបន្តថា «យើងសង្ឃឹមថា វាមិនកើត ប៉ុន្តែត្រូវលក្ខណៈ អត់មាននរណាអាចទាយបាន ថាភេរវកម្មមិនអាចកើតបាននៅទឹកដីកម្ពុជា នោះទេ។ យើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាន នៅពេលដែលភេរវករ រៀបចំការវាយប្រហារនៅក្នុងទឹកដីរបស់យើង»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ ក៏ទាមទារឱ្យមានការបំពាក់សម្ភារៈបន្ថែម ដើម្បីពង្រីកសមត្ថភាពជួយសង្គ្រោះ។ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងកិច្ចការពារជាតិ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ក៏បានរំលឹកពីស្ថានភាពហ្វឹកហ្វឺនកងទ័ពលោតឆ័ត្រ ដែលពីមុនខ្វះកន្លែងហ្វឹកហាត់ ខ្វះកន្លែងលោតជាដើម តែក្រោយមកដោយមានគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន សាលាហ្វឹកហ្វឺននៅឱរ៉ាល់ត្រូវបានបង្កើតឡើង ដើម្បីហ្វឹកហ្វឺនការលោតឆ័ត្រ ប្រឆាំងភេរវកម្ម និងកងទ័ពពិសេសជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាលនឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ រួមមាន ទំនើបកម្មហេដ្ឋរចនាសម្ព័ន្ធ ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640