សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, September 23, 2023

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក៣ លើកទី៧ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានមានភាពធន់ និងឆ្លើយតប»

(វៀតណាម)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តដឹកនាំគណៈប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក៣ លើកទី៧ ដែលមានការចូលរួមពីប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានមានភាពធន់ និងឆ្លើយតប»។

កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក៣ លើកទី៧ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយផ្តោតលើគម្រោងមួយចំនួនដូចជា ការពង្រឹងសមត្ថភាព-ការអភិវឌ្ឍធនធានមនុស្ស, លើកស្ទួយកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ, លើកស្ទួយបណ្តាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640