សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, September 12, 2023

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យនាយកប្រតិបត្តិធនាការ អេស៉ីលីដា ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៉ីលីដា ភីអិលស៉ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងជំនួបនោះ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឯកជនក្នុងស្រុក ឈានមុខគេក្នុងការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ក្នុងនោះ ក្រសួងព័ត៌មានក៏មានមន្រ្ដីរាជការ ជាង៤ពាន់នាក់ បានទទួលការបើកប្រាក់ខែតាមរយៈគណនីរបស់ធនាគារ អេស៊ីលីដា ផងដែរ។ លោកបានអរគុណដល់ធនាគារ អេស៊ីលីដា ដែលបានចូលរួមជួយគាំទ្រដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញផ្សព្វផ្សាយរបស់ជាតិផងដែរ។

លោក នេត្រ ភក្រ្ដា ក៏បានជម្រាបជូនលោកប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី អំពីការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងអាណត្ដិទី៧នេះ ក្នុងការបម្រើប្រជាពលរដ្ឋលើវិស័យព័ត៌មាន តាមរយៈការប្រែក្លាយក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងដើរតួនាទីក្នុងការផ្ដល់ព័ត៌មាន ឲ្យបានទាន់ពេលវេលា និងមានគុណភាពសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន។

លោករដ្ឋមន្ដ្រី​បានស្នើសុំ ធនាគារ អេស៊ីលីដា បន្ដគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបន្ថែមទៀត ដើម្បីជំរុញឲ្យមានការរីកចម្រើន ក្នុងការចូលរួមផ្ដល់នូវព័ត៌មានដល់សាធារណជន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្ដែងនូវការអបអរសាទរចំពោះលោករដ្ឋមន្រ្ដី ដែលទើបចូលកាន់ដំណែងថ្មី ជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ហើយប្រកាសត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការ និងជួយដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន។ លោកបានសន្យាថា នឹងចូលរួមជួយគាំទ្រកម្មវិធីផ្សេងៗរបស់ក្រសួងព័ត៌មាន ជាពិសេសការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640