សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, August 31, 2023

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ

ចំនួនអ្នកទស្សនា: Views


លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ



ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំតាមអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ផងដែរ។

លោកឧត្តមសេនីយ៍ឯក ចៅ សុធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញអានរបាយការណ៍សង្ខេប ស្ដីពីសមិទ្ធិផលរបស់ក្រសួងមហាផ្ទៃ គោរពជូន លោកអភិសន្ដិបណ្ឌិត ស សុខា និងអង្គពិធីទាំងមូល ដោយបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអន្ដរជាតិ ជាភារកិច្ចស្នូលសំខាន់មិនអាចខ្វះបាន និងបើកទូលាយ ដើម្បីធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត អង្គការសង្គមស៊ីវិលនានា ដែលមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការដ៏សំខាន់ ក្នុងការសម្របសម្រួលសំដៅគៀងគរគាំទ្រ ទាំងផ្នែកនយោបាយ ថវិកា សម្ភារ បច្ចេកទេស និងស្រូបយកបទពិសោធន៍ល្អៗមកបង្កើនសមត្ថភាព ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធិភាព បំពេញភារកិច្ចរបស់ក្រសួងមហាផ្ទៃ រួមទាំងអង្គភាពក្រោមឱវាទរបស់ក្រសួងមហាផ្ទៃផងដែរ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលជោគជ័យត្រចះត្រចង់ជាច្រើនជូនជាតិ និងប្រជាជន ដោយបានធ្វើឱ្យការងារ នយោបាយ រដ្ឋបាល ការងាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សន្ដិសុខសាធារណៈ សុវត្ថិភាពសង្គម មានការរីកចម្រើនជាបន្ដបន្ទាប់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងឆ្ពោះឈានឡើងទៅកាន់ភាពរឹងមាំ បទពិសោធន៍ សមត្ថភាព ដែលជាការរួមចំណែកសំខាន់ជួយឱ្យរាជរដ្ឋាភិបាលសម្រេចបានជោគជ័យ តាមកម្មវិធីនយោបាយ និងផែនការអភិវឌ្ឍលើគ្រប់វិស័យ។

នាឱកាសនោះ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យតែងតាំងមុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ រួមមាន៖ លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស, លោកនាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន, លោកឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, លោកឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, លោកឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍, លោក សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោក ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។

លោកនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី តំណាងអគ្គនាយក និងប្រធានអង្គភាពទាំង៨ បានធ្វើការប្ដេជ្ញាចិត្តថា នឹងបំពេញតួនាទី ភារកិច្ច ដោយស្មោះត្រង់ឥតងាករេ ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបម្រើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ «យុវវិញ្ញូជននៃជាតិ» មួយរូប ដែលប្រកបដោយឧត្ដមគតិស្នេហាជាតិ និងប្រាជ្ញាឈ្លាសវៃគឺ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោរព និងអនុវត្តនូវរាល់បទបញ្ជា គោលការណ៍ណែនាំ វិធានការ គោលនយោបាយ ផែនការ និងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿន និងគំនិតប្រាជ្ញាអភិវឌ្ឍន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្របតាមអត្ថន័យគោរមងារ «អភិសន្តិបណ្ឌិត» ដែលមានន័យថា បញ្ញាជនដែលមានភាពឈ្លាសវៃ និងភាពប៉ិនប្រសប់ខ្ពស់ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសមានសន្តិសុខ មានសណ្តាប់ធ្នាប់ សុខដុមរមនា និងសុវត្ថិភាពសង្គមបានល្អប្រសើរ។

ឆ្លៀតឱកាសនោះដែរ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាពិសេសគ្រប់កាលៈទេសៈ ការលំបាក និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនាពេលកន្លងមក»។

លោកអភិសន្ដិបណ្ឌិត បន្ដថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

ទន្ទឹងនឹងនេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះ លោកអគ្គលេខាធិការ លោកអគ្គនាយក លោកនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ នាអាណត្តិថ្មី ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងតួនាទី មុខតំណែងដែលបានប្រគល់ជូននាពេលកន្លងមកផងដែរ៕

             


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640