សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, July 06, 2023

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយគាំពារសង្គម ដែលប្រកាសដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន

ចំនួនអ្នកទស្សនា: Views

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយគាំពារសង្គម ដែលប្រកាសដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំលើកទី៩ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើការគិតគូរអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយនានា ដែលត្រូវបានប្រកាសដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមក។

កិច្ចប្រជុំលើកទី៩ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម និងថ្នាក់ដឹកនាំដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានស្រាប់ និងកម្មវិធីថ្មីក្នុងលក្ខណៈសមាហរណ។ ជារួមក្របខណ្ឌនេះ មានគោលបំណង៖

* ផ្តល់អត្ថប្រយោជន៍ជំនួយសង្គមគ្រប់ជ្រុងជ្រោយ ដល់ក្រុមគ្រួសារគោលដៅ

* ពង្រីកវិសាលភាព និងបង្កើនលទ្ធភាពនៃការទទួលបានអត្ថប្រយោជន៍ជំនួយសង្គម

* ពង្រឹងក្របខណ្ឌស្ថាប័នអភិបាលកិច្ច និងយន្តការបើកផ្ដល់អត្ថប្រយោជន៍ជំនួយសង្គម

* បង្កើតមុខងារនៃប្រព័ន្ធរួម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ, និង

* ពង្រឹងទំនាក់ទំនង និងការបំពេញបន្ថែម ជាមួយសេវាសង្គមកិច្ច និងរបបសន្តិសុខសង្គម

ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានពិនិត្យ និងពិភាក្សាអំពីសេចក្ដីព្រាងក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្នផងដែរ ដែលនេះជាឯកសារផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើស្ថាប័នូបនីយកម្មកិច្ចគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានាជាយថាហេតុ។ ក្របខណ្ឌកិច្ចគាំពារសង្គមនេះ នឹងក្លាយជាយន្តការ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ជាពិសេសការកំណត់ឱ្យបានច្បាស់នូ វទំហំនៃផលប៉ះពាល់ និងការដាក់ចេញនូវឧបករណ៍គោលនយោបាយនានា ឱ្យបានទាន់ពេល, មានប្រសិទ្ធភាព ព្រមទាំងធានាបាននូវការសម្របសម្រួលយ៉ាងទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន ដែលមានលក្ខណៈជាប្រព័ន្ធ និងអាចទស្សន៍ទាយជាមុន ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។

ដោយក្រុមប្រឹក្សាជាតិគាំពារសង្គមបាន និងកំពុងគិតគូរអំពីយន្តការ នៃការពង្រីកការគ្របដណ្តប់ការថែទាំសុខភាព ស្របតាមគោលនយោបាយ ជាអាទិភាពរបស់រាជរដ្ឋាភិបាល, អង្គប្រជុំបានធ្វើការពិភាក្សាលម្អិតអំពីយន្តការ និងនីតិវិធីក្នុងការពង្រីករបបថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព របស់បេទ្បាជាតិសន្តិសុខសង្គម បន្ថែមលើការដាក់ឱ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលថ្មីៗនេះផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640