សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, July 22, 2023

លោក ហ៊ុន ម៉ានី ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត សូមប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃស្អែក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឩត្តម  ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ និយោជិត មន្ត្រីរាជការឈប់សម្រាកបីថ្ងៃ នៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោត។

ចាប់ពីល្ងាចថ្ងៃទី២១ ខែកក្កដាម្សិលមិញរហូតមកដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមធ្វើដំណើរពីរាជធានីភ្នំពេញ ត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់ ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែក៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640