ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សុខសន្តិភាព នាំមកនូវការរីកចម្រើនឥតដាច់
កំពង់ចាម៖ កម្ពុជាជាប្រទេសដែលមានអារ្យធម៌ឧត្ដុង្គឧត្ដម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ហើយក៏ធ្លាប់បានធ្លាក់ខ្លួនឆ្លងកាត់សង្គ្រាមទុក្ខសោកក្នុងសម័យកាលជាបន្តបន្ទាប់ បន្តរហូតមកដល់សម័យសង្គ្រាម លន់ នល់ និងសម័យ ប៉ុល ពត ដែលបានទម្លាក់សម័យកាលដ៏រុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម។
ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំ រ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបប ប៉ុលពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រ សិទ្ធនាមបានថាជា«សម័យតេជោសន្តិភាព»។ នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ព ង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្ដមបន្តថា នៅក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាព ជាពិសេសនៅក្រោមការដឹកនាំរប ស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ រួមជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិជាធំ, សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស ហើយក៏នឹងបន្តរីកដុះដាលបន្ថែមទៀតឥតឈប់ឈរបន្តទៅអនាគត។
ជាក់ស្តែងគម្រោងអភិវឌ្ឍន៍សំខាន់ៗចំនួន៣ ដែលអាចនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់សម្រាប់អ្នកខេត្តកំពង់ចាម និ ងប្រជាជននៅទូទាំងប្រទេសក្នុងនោះរួមមាន៖ គម្រោងពង្រីកផ្លូវជាតិលេខ៧, គម្រោងស្ពានតភ្ជាប់កំពង់ធំ-កំពង់ឆ្នាំង និង គម្រោងជាប្រវត្តិសាស្ត្រតភ្ជាប់ទន្លេទៅសមុទ្រគឺ«ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមលើ ការដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។
ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានចូលរួមរីករាយ និងសាទរ ចំពោះសមិទ្ធផលជាច្រើនដែលបានកកើតឡើងនៅក្នុងសាលាបឋមសិក្សាព្រៃទទឹង ដោយបានបង្ហាញឱ្យឃើញនូវលទ្ធផលនៃការដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គមក្រោមម្លប់នៃសន្តិភាព ពីព្រោះធនធានមនុស្សដែលធ្លាប់រៀនសូត្រនៅក្នុងសាលានេះ បានរីកដុះដាលទទួលជោគជ័យទាំងក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងអាជីពការងារ ហើយបានត្រឡប់មកអភិវឌ្ឍសាលាបឋមសិក្សាដើមកំណើតវិញ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្សថ្មីបន្ថែមទៀត។ សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ គឺសម្រាប់អ្នកព្រៃទទឹងផ្ទាល់ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិនៅក្នុងពេលខាងមុខបន្តទៀត៕ ដោយ៖ គង់ ឌិន
0 comments:
Post a Comment