សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, May 02, 2023

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអភិបាលខេត្តសូម៉ាត្រាខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអភិបាលខេត្តសូម៉ាត្រាខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Mahyeldi Ansharullah អភិបាលខេត្តសូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម Mahyeldi Ansharullah បានគោរពសម្ដែងនៅការអរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សាស្ត្រ ពីរសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង ។

ឯកឧត្តមបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិប៉ាដាង ពិតជាមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា សាកលវិទ្យាល័យជាតិប៉ាដាងរហូតមកដល់ពេលនេះ ទើបជូនសញ្ញាបត្របណ្ឌិតកិត្តិយសដល់ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូល ឆ្លងកាត់បទពិសោធន៍ និងចូលរួមចំណែកយ៉ាងធំធេង មិនត្រឹមតែនៅក្នុងសង្គមជាតិទេ ប៉ុន្តែនៅក្នុងពិភពលោកផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Mahyeldi Ansharullah បានសុំគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ៣ពាន់នាក់ នៅចាំស្ដាប់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Mahyeldi Ansharullah ហើយបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិប៉ាដាងដ៏ល្បីល្បាញ។

សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ថានឹងពិនិត្យមើលកម្មវិធីជាក់ស្ដែង ដើម្បីទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងប្រជាជននៃប្រទេសទាំងពីរផង៕











k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640