សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, May 02, 2023

រដ្ឋបាលខេត្ត ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ចំនួនអ្នកទស្សនា: Views


 កណ្ដាល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល ដោយមានកិច្ចហសការជាមួយមន្ទីរ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីសំណេះសំណាល និង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនកម្មករ កម្មការិនី ជាច្រើននាក់។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៩ ចំណុច ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនទៅដល់បងប្អូនកម្មករ កម្មការិនី មានជាអាទិ៍ ទី១- ផ្ដល់ជូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅត្រូវបានចេញមុនម៉ោង ១៥នាទី។ ទី២- ផ្តល់ប្រាក់ខែអប្បបរមាដល់កម្មករ ក្នុងឆ្នាំ២០២៣ គឺ២០០ដុល្លារអាម៉េរិក បើកប្រាក់ខែ២ដងក្នុងមួយខែ។ ទី៣- របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ទី៤- ផ្ដល់ជូនការពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ-កម្មការិនី ដោយមិនបង់ប្រាក់។ ទី៥- ផ្តល់ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០ភាគរយ។ ទី៦- ផ្តល់ការតាមដានមើលបញ្ហាទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះបងប្អូនកម្មករ-កម្មការិនី នៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលរបស់ពួកគាត់កុំឱ្យមានការឡើងថ្លៃ។ ទី៧- ជាពិសេសទៅទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពកម្មករ-កម្មការិនី ក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ ទី៨- ផ្តល់ជូនស្ត្រីមានផ្ទៃពោះសម្រាលកូន នឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ដោយទទួលបានប្រាក់ខែ១២០ភាគរយ។ ទី៩- ផ្តល់ជូនកម្មការិនីសម្រាលបានកូន គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ២ គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ៣ គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣នាពេលនេះ បានប្រព្រឹត្តឡើងស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំប្រទេស រក្សាបានសន្តិភាព ឯករាជ្យ អធិបតយ្យ បូរណភាពទឹកដីពេញលេញ និងនៅក្នុង ដំណាក់កាលចុងក្រោយនេះ បានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានយ៉ាងល្អបំផុត ជាហេតុធ្វើឱ្យរក្សាបានអាយុជីវិត និងលំនឹងជីវភាពប្រជាជន រក្សាបានកំណើនសេដ្ឋកិច្ច រក្សាបានស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ និងធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺពាសពេញសកលលោក ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640