សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, April 22, 2023

សម្តេច ម៉ែន សំអន ផ្តល់អនុសាសន៍៤ចំណុច ដល់គ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនី ដើម្បីយកជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនីជម្រើសជាតិ កម្ពុជាចំនួន ៣៦៨នាក់ ដែលនឹងត្រូវចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកសមាជិកា អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខគ្រប់បែបយ៉ាង។

សម្តេចបានថ្លែងថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេស ដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។ ទន្ទឹមនឹងនោះផងដែរ វិស័យកីឡាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ កន្លងមកកីឡាករ-កីឡាការរិនីយើង បានដណ្តើមយកនូវមេដាយជាច្រើន ជូនជាតិមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះ បោះសម្លេងនៅក្នុងតំបន់ និងពិភពលោក»។

ចំណែកឯគោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់កីឡាការិនី ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ កសាងឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត ដោយឈរលើស្មារតីសាមគ្គី ភាពជាតិ និងអន្តរជាតិ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយស ជូនប្រទេសជាតិ។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធពិធីបើក នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងជាមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើលោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយជានារី និងក្មួយៗកីឡាការិនីជម្រើសជាតិទាំងអស់ នូវចំណុចមួយចំនួន ដូចខាងក្រោម៖

*ទី១៖ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បីមួយចំនួន ដែលនាំឱ្យប៉ះពាល់ សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់។

*ទី២៖ សូមគ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់បច្ចេកទេស ក្នុងការប្រកួតទៅដល់កីឡាការិនីទាំងអស់ និងផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាការិនីទាំងអស់ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត។

*ទី៣៖ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គី ភាពល្អជាមួយកីឡាករ-កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ ក្នុងការប្រកួត

*ទី៤៖ សូមទាំងអស់គ្នារក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់យើង។

សូមបញ្ជាក់ថា កីឡាសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) មានចំនួន៣៧ប្រភេទកីឡា និងមានកីឡាករ កីឡារិនី ចំនួន១២៤០៤នាក់ នៃប្រតិភូកីឡា ដែលបានចុះឈ្មោះក្នុងបញ្ជី។ ដោយឡែកសម្រាប់កម្ពុជា មាន៤២សម្ព័ន្ធកីឡា៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640