សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, March 14, 2023

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ងឆ្នាំងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តអាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា លទ្ធផលការងារបស់រដ្ឋបាលខេត្ត ដែលសម្រេចបាននាឆ្នាំ២០២២មកនេះ បានបង្ហាញនូវចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម ដែលតម្រូវឲ្យអង្គសន្និបាត ធ្វើការពិភាក្សាគ្នាបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលដៅសម្រាប់អនុវត្តបន្តនាឆ្នាំខាងមុខ។ ដូចជាការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ធ្វើឲ្យភូមិដ្ឋានមានសុខសុវត្ថិភាព។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបន្តទៀតថា គោលដៅសម្រាប់បន្តអនុវត្តនាពេលខាងមុខ គឺជាការអនុវត្តនូវគោលនយោបាយ លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃឲ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់រប ស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទាមទារឲ្យថ្នាក់ដឹកនាំអង្គ ភាពអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់់ថ្នាក់ ធ្វើការពិភាក្សាគ្នា ផ្តល់មតិ យោបល់ឱ្យបានផុលផុស យកទៅអនុវត្តសម្រាប់ឆ្នាំ២០២៣ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ៅ តារា នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង បានបានបញ្ជាក់ថា ទោះបីជានៅឆ្នាំ២០២២ កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបាននូវលទ្ធផលល្អយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួន ទាមទារអោយអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញ ចូលរួមបន្តធ្វើការដោះស្រាយ ដូចជាការកើតឡើងនៃបទល្មើសនេសាទ ការកាប់រានដីព្រៃរបស់រដ្ឋ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងចំណុចមួយចំនួនផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំង កាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640