សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, February 25, 2023

គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា និងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

        

 រាជធានីភ្នំពេញ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម និងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។

ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំដោះស្រាយការងារផលប៉ះពាល់ នៃ គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ខាងលើ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភាគីក្រុមហ៊ុនសាងសង់ រួមជាមួយមន្ត្រី អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

បើតាមការសិក្សាគម្រោងខាងលើ របស់ក្រុមហ៊ុន CRBC ឃើញថា ចំណុចដែលមានផលប៉ះពាល់ស្មុគស្មាញខ្លាំង មាន ៤ តំបន់ ៖ ទី១.ស្ថិតនៅក្នុងទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដែលមានទំហំដោះស្រាយផលប៉ះពាល់ បណ្ដុំគ្នាច្រើន ។ ទី២.ស្ថិតក្នុងស្រុកព្រៃឈរ ជុំវិញចំណុចប្រសព្វ និងផ្លូវលេខ ៦០ ។ ទី៣.ស្ថិតក្នុងស្រុកកំពង់សៀម ដែលមានទំហំដោះស្រាយផលប៉ះពាល់បណ្ដុំគ្នាច្រើន ។ ទី៤.ស្ថិតក្នុងក្រុងកំពង់ចាម ដែលមានទំហំដោះស្រាយផលប៉ះពាល់បណ្ដុំគ្នាច្រើន ។

ជាមួយនោះ តំណាងក្រុមហ៊ុន CRBC ឲ្យដឹងទៀតថា គម្រោងផ្លូវជាតិលេខ៧ ជាគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវ ពី ២គន្លងទៅ ៤គន្លង ដែលបច្ចុប្បន្ននេះ គម្រោងកំពុងស្ថិតក្នុងដំណាក់កាលត្រៀម និងរៀបចំ ។ ផ្អែកតាមផែនការ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដោយឡែក ការងារដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗទៀត គឺជាកត្តាសំខាន់ ដែលកំណត់ ថាតើក្រុមហ៊ុន អាចចាប់ផ្ដើមសាងសង់តាមការគ្រោងទុក និងអនុវត្តការងារក្នុងទ្រង់ទ្រាយធំដែរឬទេ? ជាពិសេស បើយោងតាមស្ថានភាពទីប្រជុំជន តាមខ្សែផ្លូវនៃគម្រោង គឺមានភាពបណ្ដុំគ្នាច្រើន និងស្មុគស្មាញខ្លាំង ដែលជាកត្តាចម្បង ជះឥទ្ធិពលដល់ផែនការវឌ្ឍនភាព របស់គម្រោងទាំងមូល ។ ដូច្នេះ ដើម្បីធានាការសាងសង់ដោយរលូន ទៅតាមផែនការគ្រោងទុក ក្រោយរដូវវស្សា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ សូមឲ្យថ្នាក់ដឹកនាំមេត្តាជួយសម្របសម្រួល និងជំរុញការងារប្រកបបានជោគជ័យ ដើម្បី សាងសង់គម្រោងនេះ ប្រកបតាមស្តង់ដារ និងមានគុណភាពខ្ពស់ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើបទបង្ហញយ៉ាងលម្អិត ដល់មន្ត្រីពាក់ព័ន្ធ អំពីការងារដោះស្រាយផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤ គន្លងប្រវែង សរុប ៤៥,៤៨៩ គ.ម ចាប់ពីចំណុចរង្វង់មូលស្គន់ ឆ្ពោះទៅដល់ចំណុវរង្វង់មូលស្ពានគីស្សូណា ខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ៨៧ អនក្រ.បក ស្ដីពីក្រមសីលធម៌ មន្ត្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សាធារណៈ ផងដែរ ៕ 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640