សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, January 07, 2023

ធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរចនាថ្មីប័ណ្ណឥណទាន Canadia Mastercard

ចំនួនអ្នកទស្សនា: Views

 


ធនាគារ កាណាឌីយ៉ា បានដាក់បង្ហាញនិងដំណើរការជាផ្លូវការនូវរចនាថ្មី ស្អាតជាងមុន ល្អជាងមុននៃប័ណ្ណឥណទាន Canadia Mastercard ដើម្បីធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់កាន់តែងាយស្រួលជាងមុនសម្រាប់អតិថិជនប្រើប្រាស់ និងជម្រុញឱ្យមានការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។
ប័ណ្ណឥណទាន Canadia Mastercard ផ្តល់នូវបទពិសោធន៍កាន់តែល្អជាងមុន និងធ្វើឱ្យការទូទាត់របស់លោកអ្នកកាន់តែមានភាពងាយស្រួល ប្រកបដោយបច្ចេកវិទ្យាឈានមុខ ដើម្បីស្របនឹងតម្រូវការរបស់អតិថិជនក្នុងយុគសម័យថ្មី។ អតិថិជនរបស់ប័ណ្ណឥណទាន Canadia Mastercard អាចរីករាយជាមួយនឹងប្រើប្រាស់ការទូទាត់ប្រាក់ដែលមានសុវត្ថិភាពខ្ពស់ និងមិនចាំបាច់ចំណាយពេលយូរដោយគ្រាន់តែដាក់ប័ណ្ណក្បែរនឹងម៉ាស៊ីន POS ជាការសេ្រច ហើយបន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard ត្រូវបានទទួលស្គាល់ដោយហាងទំនិញ ពាណិជ្ជកម្ម ឬសេវាកម្មជាច្រើនពាន់កន្លែងទូទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។
ប័ណ្ណឥណទាន Canadia Mastercard មិនត្រឹមតែមានរចនាបទថ្មី និងស្រស់ស្អាតប៉ុណ្ណោះទេ ដោយរចនាបទប័ណ្ណឥណទានទាំងពីប្រភេទមានបង្កប់នូវអត្ថន័យយ៉ាងល្អផងដែរ។ ប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Classic បានរចនារួមមានផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ ដើម្បីបង្ហាញអំពីភាពស្រស់ត្រកាលនិងសម្រស់បំព្រងរបស់អ្នកប្រើប្រាស់។ ចំណែកប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Gold បានពន្លេចនូវប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា ជានិមិត្តសញ្ញានៃកិត្យានុភាព គុណធម៌ ភាពលេចធ្លោ និងភាពរីកចម្រើន សាកសមនឹងភាពម្ចាស់ការ និងអភិជនភាព របស់អ្នកប្រើប្រាស់។

បន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard បានផ្តល់ជូននូវប្រូម៉ូសិន រង្វាន់ និងអត្ថប្រយោជន៍ ដូចជា ការទទួលបានប្រាក់មកវិញក្រោយចំណាយ ការបញ្ចុះតម្លៃនៅហាងសំលៀកបំពាក់ ឬហាងទំនិញប្រណីតៗ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន ក៏ដូចជាការផ្តល់ជូនពិសេសជាច្រើនទៅលើការចំណាយលើប្រព័ន្ធឌីជីថលនិងផ្សារអេឡិកត្រូនិកជាតិ និងអន្តរជាតិជាច្រើន។ កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺអតិថិជនថ្មីអាចមានឱកាសទទួលបានការលើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង សម្រាប់ប័ណ្ណឥណទាន Canadia Mastercard ដោយអតិថិជនដែលកំពុងមានប័ណ្ណឥណទាន Canadia Mastercard អាចមកផ្លាស់ប្តូរយកកាតជំនាន់ថ្មី នៅកាន់សាខាធនាគារ កាណាឌីយ៉ា ដែលជិតលោកអ្នកបំផុត ដោយមិនអស់កម្រៃនោះទេ។

លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ធនាគារ កាណាឌីយ៉ា មានមោទកភាពក្នុងការបង្ហាញនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប័ណ្ណឥណទាន Mastercard រចនាបទថ្មី មានពន្លេចនូវរូបប្រាសាទអង្គរវត្ត និងផ្ការរំដួល ដែលជាតំណាងដួងព្រលឹងកម្ពុជា ដើម្បីបង្ហាញពីនិមិត្តសញ្ញានៃកិត្យានុភាព គុណធម៌ ភាពលេចធ្លោ និងភាពរីកចម្រើន សាកសមនឹងអភិជនភាព និងភាពម្ចាស់ការ របស់អតិថិជនប្រើប្រាស់។”

“បន្ថែមពីនេះទៀត ធនាគារ កាណាឌីយ៉ា បានអភិវឌ្ឍប័ណ្ណឥណទាន Mastercard របស់ពួកយើងជាមួយនឹងបច្ចេកវិទ្យា Contactless Payment Method ដើម្បីឱ្យអតិថិជនយើងទទួលបានបទពិសោធន៍ទូទាត់ប្រាក់ កាន់តែល្អនិងមានភាពងាយស្រួលជាងមុន ក៏ដូចជាពង្រឹងនូវសុវត្ថិភាពនិងឯកជនភាពជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ ធនាគារ កាណាឌីយ៉ា បានសហការជាមួយនឹង Mastercard ក្នុងភាពជាដៃគូ ដើម្បីបន្តច្នៃប្រឌិតនិងបញ្ចេញនូវផលិតផលឌីជីថលថ្មី សម្របនូវតម្រូវការរបស់អតិថិជន និងសង្គមដែលកំពុងតែឈានទៅរកឌីជីថលរូបនីយកម្ម។ ដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា និង Mastercard គឺជាផ្នែកមួយ ក្នុងគម្រោងជាច្រើន ដើម្បីធ្វើរិវត្តកម្មឌីជីថល របស់ផលិតផល និងសេវាកម្មរបស់ធនាគារ នាំមកនូវផលិតផល សេវាកម្ម និងបទពិសោធន៍ថ្មីៗ ដែលទាំងអស់នេះគឺជាអាទិភាពចម្បងសម្រាប់ធនាគារ កាណាឌីយ៉ា។”

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមពីកាតឥណទាន Canadia Mastercard នៅសាខាធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ ២៥ខេត្តក្រុងឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 868 222។

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ  ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh  

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640