សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, January 08, 2023

ខេត្តកណ្តាល បានប្រារព្ឋពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២៣

ចំនួនអ្នកទស្សនា: Views

 

កណ្ដាល៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩-៧មករា ២០២៣បានប្រារព្ធធ្វើនៅក្រុងតាខ្មៅខេត្តកណ្ដាលក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាល។នៅក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ត៌មុនីរ័ត្នបានអានសាររបស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។

ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ធ្វើឡើងក្នុងពេលដែលកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិបច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សុខសន្តិភាព ហើយបន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាពប្រកបដោយក្តីសង្ឃឹម។

ភាពឈឺចាប់ និងសោកសៅដោយសារតែភាពព្រៃផ្សៃនៃរបបខ្មែរក្រហម នៅតែបន្តដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជ័យជម្នះ៧ មករា បានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅ នាំមកនូវសករាជថ្មីនៃការរស់រៀន ការអភិវឌ្ឍ និងផ្តល់កំណើតទី២ដល់របស់ប្រជាពលរដ្ឋ។

ថ្ងៃជ័យជម្នះ៧មករា ទើបនាំឱ្យមានកម្ពុជានាពេលបច្ចុប្បន្ន។ នេះជាសច្ចភាពប្រវត្តិសាស្ត្រ​ ដែលមិនអាចប្រកែកបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនទទួលស្គាល់ថ្ងៃជ័យជម្នះ៧មករា គឺមានតែអ្នកដែលគាំទ្ររបបខ្មែរក្រហមប៉ុណ្ណោះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ធ្វើឱ្យកម្ពុជាមានឱកាសរកបាននូវសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍជាតិ។

ពាក្យអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ បានលាន់ឮយ៉ាងកងរំពង។ សម្តេចតេជោ បានបញ្ជាក់ថា បើគ្មានសន្តិភាព គឺមិនអាចសម្រេចគោលនយោបាយអភិវឌ្ឍន៍ជាតិបាននោះឡើយ។

ការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦.៦ភាគរយ នៅឆ្នាំ២០២៣។

ឈរលើស្មារតីអភិវឌ្ឍជាតិ កម្ពុជាបាននិងកំពុងរីកចម្រើន ហើយប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រាក់សោធននិវត្សរ៍សម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន ប្រាក់ឈ្នួលកម្មករ និយោជិតក្នុងវិស័យវាយណភណ្ឌ ត្រូវបានដំឡើងជាបន្តបន្ទាប់។

ស្មារតី៧មករា បន្តស្ថិតក្នុងបេះដូងខ្មែរគ្រប់ជំនាន់ ហើយត្រូវពួនជ្រុំស្មារតី៧មករា ឱ្យរឹងមាំទៅមុខបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា បានប្រែក្លាយទឹកដីកម្ពុជា ពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន។នៅក្នុសារសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្តរួបរួមគ្នាឈរលើមាគ៌ាដ៏ត្រឹមត្រូវ នឹងគ្មានអ្វីមកបំផ្លិចបំផ្លាញនូវសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់កម្ពុជាបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម។ សាររបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែប្តូរផ្តាច់ក្នុងការកម្ចាត់នយោបាយជ្រុលនិយម មិនថាឆ្វេង ឬស្តាំ ដើម្បីធានារក្សាបានសុខសន្តិភាព។

អំពាវនាវដល់ជនពាក់ព័ន្ធក្រុមទណ្ឌិតជ្រុលនិយម ប្រញាប់ដកខ្លួន ដើម្បីគេចផុតពីសំណាញ់ច្បាប់។ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់សង្គម និងប្រឹងប្រែងក្នុងការផ្តល់សេវាគាំពារសង្គម។ នឹង អំពាវនាវដល់គណបក្សនយោបាយ សង្គមស៊ីវិល ព័ត៌មាន ក្រសួងស្ថាប័ននានា រួមគ្នាគោរពគោលការណ៍ច្បាប់ ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយបរិយាកាសល្អ ធានាបាននូវអព្យាក្រឹត្យ និងតម្លាភាព។

កម្ពុជា ប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាតការឈ្លានពាននូវរដ្ឋអធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងបទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទើបបញ្ចប់សង្គ្រាមបាន មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម។

ក្នុងនាមប្រជាពលរដ្ឋខេត្តកណ្ដាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឯកឧត្តមគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានឡើងប្ដេជ្ញាចិត្តចំពោះថ្ងៃជ័យជំនះ ៧មករា ប្តេជ្ញាការពារសមិទ្ធផល ៧មករា ការពាររាជរដ្ឋាភិបាលស្របច្បាប់និងការពារបុព្វការីថ្ងៃជ័យជំនះ ៧មករាជារៀងរហូត។

 ប្ដេជ្ញាការពារសមិទ្ធផល ៧មករាការពារឯករាជ្យអធិបតេយ្យភាពជាតិការពារសន្តិភាពស្ថេរភាពឱ្យបានដាច់ខាត។ចូលរួមយ៉ាងសកម្មស្មោះត្រង់ដោយស្មារតីមុតស្រួចក្នុងការកែទម្រង់ស៊ីជម្រៅក្រោមអភិ

ក្រមទាំងប្រាំ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាបេក្ខជននាយករដ្ឋមន្ត្រីនិងឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ប្ដេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសយូរអង្វែងតទៅ៕ ដោយ៖ គង់ សិរីរ័ត្នសម្រូលដោយ៖ដារ៉ា

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640