សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយបន្តផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាអុកចត្រង្គ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, January 22, 2023

​ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និង​ខេត្ត​ដុង​ថាប់ បន្ត​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​ច្រើន​វិស័យ​

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បន្ត​ពង្រីក ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​ច្រើន​វិស័យ សំដៅ​ប​ម្រី​ផលប្រយោជន៍​នៃ​ភាគី​ទាំងពីរ ។​

យោងតាម​ភាគី​ទាំងពីរ បានឱ្យដឹង​កាលពី​ថ្ងៃទី​២០ ខែមករា​ថាៈ គណៈប្រតិភូ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​គណៈប្រតិភូ​រដ្ឋបាល​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក ជា សុ​មេធី អភិបាលខេត្ត បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ លោក ផាម ធៀ​វ ងា (Pham Thiev Gnia) អនុ​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ខេត្ត​ដុង​ថាប់ លោក គៀវ ឆេ​ឡឹម អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដុង​ថាប់ ដើម្បី​ពង្រឹង ទំនាក់ទំនង មិត្តភាព ភាតរភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំងបី នៃ​ភាគី​ទាំងពីរ ។​

​បន្ថែម​លើ​នោះ គឺ​ក្នុង​គោលបំណង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​បក្ស​ខេត្ត ក្រុមប្រឹក្សា​ខេត្ត គណៈកម្មាធិការ​ប្រជាជន ព្រមទាំង​កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។​


​លោក ផាម ធៀ​វ ងា (Pham Thiev Gnia) អនុ​លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ខេត្ត​ដុង​ថាប់ បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រៃវែង ដែល​បាន​ដឹកនាំ​ប្រតិភូ ទៅជូន​ពរ​ដល់​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ និង​ប្រជាជន​ខេត្ត​ដុង​ថាប់ ដល់ផ្ទះ នាឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ តាម​ចន្ទគតិ ពស​២៥៦៥ គស​២០២៣ នេះ ។​

លោក ផាម ធៀ​វ ងា បាន​បន្តថាៈ ក្នុងជំនួប​កិច្ចពិភាក្សា និង​លាង​សាយភោជន៍ ដ៏​រីករាយ​នា​ឆ្នាំនេះ ចំ​ពេលដែល​ប្រទេស​យើង​ទាំងពីរ អបអរសាទរ​យ៉ាង​ក្លៀវក្លា ខួប​ទី​៥៥ ឆ្នាំ នៃ​ចំណង​ការទូត និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និយាយ​រួម និង​និយាយ​ដោយឡែក រវាង​ខេត្ត​ដុង​ថាប់ និង​ខេត្តបន្ទាយមានជ័យ និង ខេត្តព្រៃវែង ដែលជា​ខេត្ត​សម្ព័ន្ធមេត្រីភាព បានសម្រេច​ដូច​បំណង​នូវ​ផ្លែផ្កា នៃ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​ច្រើន​វិស័យ ដូចជា​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកជិតខាង​ល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះ និង​វារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និង​ធុរកិច្ច សាធារណការ និង​ដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាល​ធនធានមនុស្ស វប្បធម៌​និង​សាសនា ទេសចរណ៍ ជាដើម ។​

​ក្នុងនោះដែរ ទំហំ​ពាណិជ្ជកម្ម រវាង​ខេត្ត​ដុង​ថាប់ ជាមួយ​ខេត្តព្រៃវែង និង​ខេត្ត​នានា តាមផ្លូវ​ទឹក តាម​ច្រកព្រំដែន​អន្តរជាតិ យិន​បា​-​បន្ទាយ​ចក្រី និង​ច្រក​តំបន់​ផ្សេងទៀត បាន​ទឹកប្រាក់​ជិត​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំៗ ។​


​ទន្ទឹមនឹងនោះ កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត ក៏បានផ្តល់​ការឧបត្ថម្ភ​ដល់​ភាគី ខេត្ត​មិត្ត (​បន្ទាយមានជ័យ ពោធិសាត់ និង ព្រៃវែង​)​នូវ​អគារសិក្សា អគារ ហេដ្ឋារចនាសម្ព័ន្ធ និង​បំពាក់​សម្ភារៈ ដល់​សាលារៀន និង​មូលដ្ឋាន​កងយោធពល ខេមរភូមិន្ទ​, បានផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា រាប់រយ​នាក់ លើ​ជំនាញ​សុខាភិបាល និង​ជំនាញ​នានា នៃ​វិស័យ​កសិកម្ម ។​ល​។​

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បាន​ថ្លែងថាៈ បន្ទាប់ពី​អាក់ខាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច ដោយផ្ទាល់ អស់​ពេល​ពីរ​ឆ្នាំ ពេលនេះ ភាគី​ទាំងពីរ អាចអនុវត្ត​បាន​ឡើងវិញ ព្រោះ​ប្រទេស​យើង​ទាំងពីរ បាន​ដោះស្រាយ​វិបត្តិ​សាកល នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ឈានទៅ​បើក​ប្រទេស និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញ ដើម្បី​ស្តារ​សេដ្ឋកិច្ច សង្គមកិច្ច ។ នេះ​ជា​លទ្ធផល​ដ៏​ល្អ ចាំងចែង នៃ​នយោបាយ គ្រប់គ្រង​ជំងឺ​កូ​វីដ ១៩ របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ និង​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​នេះ ដល់​ប្រជាពលរដ្ឋ​។​

​លោក​បាន​រំលឹក​ពី​ចំណង​ស្មារតី នៃ​មិត្តភាព សាមគ្គីភាព ភាតរភាព​អន្តរជាតិ​អធន ដែល​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​វៀតណាម កម្ពុជា បាន​ប្រកៀក​ស្មា​ប្រយុទ្ធ ប្រឆាំង​សត្រូវ​រួម ជួយ​គ្នា​គ្រប់​កាលៈទេសៈ លំបាក​និង​ងាយស្រួល ដោយ​រក្សាបាន នូវ​ការគោរព​ផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យ​គ្នា ទៅវិញទៅមក​។​

ទន្ទឹមនឹង​ការប្តេជ្ញា​ពង្រឹង ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដោយ​បន្ត​ពូន​ជ្រុំ ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព ជា​ប្រពៃណី ជា​បងប្អូន រវាង​ខេត្ត​ទាំង​៣ ដូចដែល​មានចែង​ក្នុង​ស្មារតី​ខ្លឹមសារ នៃ​អនុស្សរណៈ​នៃ​ការ​យោគ យល់​គ្នា (MOU) ដែល​បាន​ចុះហត្ថលេខា កន្លងមក លោក ជា សុ​មេធី និង​លោក អ៊ុំ រាត្រី បាន​ស្នើថា ភាគី​ទាំងពីរ នឹង​រៀបចំ​សេចក្ដីព្រាង​កែសម្រួល ខ្លឹមសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ហើយ​ថ្នាក់ដឹកនាំ និង​មន្ត្រី កម្មាភិបាល​នៃ​ភាគី​ទាំងពីរ នឹង​រក​ពេលវេលា​សមស្រប ដើម្បី​ប្រជុំពិភាក្សា និង​ចុះហត្ថលេខា ដើម្បី​ខេត្ត​ចំណង​មេត្រីភាព​ទាំងនេះ បន្ត​រយៈពេល ៥ ឆ្នាំ​ទៀត ពោលគឺ បន្ទាប់ពី MOU លើក​ទី​១ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១១ និង លើក​ទី​២ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ ដែល​ផុត​សុពលភាព កន្លងមក​៕

       


k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640