សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, December 01, 2022

អាជ្ញាធរជាតិអប្សរា ចែកអំណោយសប្បុរសធម៌របស់មូលនិធិចិន សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ដល់សិស្សក្នុងតំបន់អង្គរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចូលរួមចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាល្បើក ស្ថិតក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបសម្រាប់កម្មវិធីពេលព្រឹក និងនៅសាលាបឋមសិក្សាខ្នាត ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

កម្មវិធីពេលរសៀល ក្នុងនោះសាលាបឋមសិក្សាល្បើកមានសិស្សចំនួន២៩៨នាក់ និងសាលាបឋមសិក្សាខ្នាតមានចំនួន៣៥៩នាក់ សរុបចំនួន៦៥៧នាក់។

លោក ភ័ន ផល្លា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងបន្តចែកអំណោយសប្បុរសធម៌នេះ តាមកម្មវិធីដែលបានគ្រោងទុកជូនសាលាមួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) បាលផ្តល់ជំនួយមនុស្សធម៌ជូនអាជ្ញាធរជាតិអប្សរាចំនួន២០០០ឃីត ដើម្បីចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងរមណីយដ្ឋានអង្គរចំនួន២០០០គ្រួសារ ក្នុងនោះរួមមានសម្ភារសិក្សា និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640