សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, November 01, 2022

សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំអាម៉េរិក នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ​កម្ពុជា ខណៈមេដឹកនាំរុស្ស៊ីមិនទាន់ទទួលព័ត៌មានឆ្លើយតបនៅឡើយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង​​៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះ ខណៈមេដឹក​នាំរុស្ស៊ី​មិន​ទាន់ឆ្លើយតបពីការអញ្ជើញមកចូលរួមនៅឡើយ។ ការអះអាងរបស់ប្រមុខរាជ​រដ្ឋាភិ​បាល​នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នាព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលថ្នាក់ដឹកនាំសហរដ្ឋអាមេរិក​អញ្ជើញ​មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គេនឹងដឹកយករថយន្តគេមក ហើយរុស្ស៊ីក៏​អីចឹង​ដែរ តែមិនមែនថាគេខ្លាចប្រទេសយើងទេ តែជាទម្លាប់ គេគឺយកតាមអីចឹង។ សម្តេច​តេជោ​បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេ លាដែល​តាន​តឹង​បំផុតតែម្តង ចេញពីប្រជុំមួយទៅប្រជុំមួយ។ ឥឡូវសន្ទរកថា ត្រូវចាប់ផ្តើមចាក់​បណ្តើរៗ ហើយខ្ញុំត្រូវពិនិត្យបណ្តើរៗហើយពីព្រោះថាអង្គប្រជុំមួយត្រូវមានសន្ទរកថាពីរ គឺសន្ទរកថា​បើកមួយ បិទមួយ ព្រោះយើងជាប្រធាន ហើយបញ្ជាក់ថាគោលជំហរកម្ពុជាវាយ៉ាង​ម៉េច»។

ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សម្តេចបាន​ប្រាប់​ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរ​ជាតិ​យកចិត្តទុកដាក់ធ្វើសន្ទរកថាធ្វើឱ្យខ្លីបំផុត។ សម្ដេចតេជោបានបញ្ជាក់​បន្ថែម​ថា៖ «ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានដឹកឡានមកដល់ហើយ អាម៉េរិកគាត់ទៅណា​មិន​មែនគ្រាន់តែកម្ពុជាទេ គឺគាត់ទៅណាក៏ដោយគាត់យកទៅ ហើយបើអាចប្រធានាធិបតី​រុស្ស៊ី លោកពូទីន បើគាត់មក ក៏គាត់ដឹកឡានមកដែរ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែ​ថ្នាក់​ដឹកនាំប្រទេសដទៃទៀតមកស្នាក់នៅកម្ពុជា»។ សម្ដេចតេជោបានអះអាងថា កិច្ចប្រជុំ​ដែល​មានថ្នាក់ដឹកនាំប្រទេសមហាអំណាចមកចូលរួមនេះមិនមែនជារឿងធម្មតានោះទេ តែ​យើង​ត្រូវដឹងថាដោយសារប្រទេសយើងមានសន្តិភាព ទើបមិត្តភក្តិគេមក ហើយដោយ​សារ​ប្រទេសពុំមានការវាប្រហារភេរវកម្មទើបគេមក សុទ្ធតែមហាអំណាច។

ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ពិតមែន​ហើយ​មកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន នោះទេ​សម្រាប់​​ការមកចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងអាស៊ីបូព៌ា។ តែយ៉ាងណាយើង​បាន​អ​ញ្ជើញគាត់រួចហើយ»៕

ដោយ៖ ប៊ុនរិទ្ធសម្រួលដោយ៖ដារ៉ា

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640