សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 18, 2022

សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: កាលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។


ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះ ក្រោយពី ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ បញ្ជីប្រផេះ មានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស មានហានិភ័យលើការលាងលុយកខ្វក់។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម និងហិរញ្ញប្បទានដល់ការរីករាយ សាយអាវុធមហាប្រល័យ(គ.ស.ហ )នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា «ដោយសាររបាយការណ៍ចុងក្រោយ គឺអង្គការ FATF បានទទួលស្គាល់ ហើយអង្គការ FATF នឹងចាត់តាំងក្រុមការងារដើម្បីចុះមក On-site Visit ហើយការប្រជុំរបស់យើងថ្ងៃនេះ គឺជាការប្រជុំដើម្បីត្រៀមរៀបចំទទួល ស្វាគមន៍ការចុះធ្វើ On-site Visit នេះ នៅខែមករា ឆ្នាំ២០២៣។ នេះ ជាក្ដីសង្ឃឹម របស់យើង យើងសង្ឃឹមថា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះឱ្យបាន ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល ហើយក៏ដូចជា កិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួង-ស្ថានប័ន្ធដែល មានការពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។

ទាក់ទិននឹងកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ អំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់ មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFនាពេលខាងមុខ។

សម្ដេចរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពី FATF បានសម្រេចលើរបាយការណ៍ជុំទី៩ របស់កម្ពុជានាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំង អស់នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ អនុវត្តសកម្មភាពការងារដែលនៅសេសសល់បានកាន់តែល្អ ទោះបីជាក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការមមារញឹកខ្លាំងលើការបោះឆ្នោត និងការងារដឹកនាំ កិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋមពីធនាគារជាតិនៃកម្ពុជា និងពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ សម្ដេចបានមានប្រសាសាសន៍ថា កម្ពុជាបានរៀបចំរបាយការណ៍ ជុំទី១០ និងបានដាក់ជូនFATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះ បានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាព ក្នុងរបាយការណ៍ជុំទី៩ ហើយដែលមហាសន្និបាតFATF កាលពីខែតុលា ឆ្នាំ២០២២ថា កម្ពុជាបានអនុវត្តន៍ពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបាន សម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តថា «ការសម្រេចរបស់ FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏ម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយនៃបេសកកម្ម របស់យើងទាំងអស់គ្នា»។ សម្ដេចបន្តថា ការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខ័ណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏ មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់គណៈកម្មាធិការទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាវិជ្ជមានបន្តបន្ទាប់៕ដោយ៖ ប៊ុនរិទ្ធ

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640