សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, October 04, 2022

មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពផលិតផលកសិកម្មមុនការនាំចេញត្រូវបានបង្កើតឡើងនៅអាកាសយានដ្ឋានសុវណ្ណភូមិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ អនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) សម្រាប់ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពមុនការនាំចេញសម្រាប់ផលិតផលកសិកម្មត្រូវបានអនុម័ត។ MOA នេះត្រូវបានចុះហត្ថលេខាដោយក្រសួងដឹកជញ្ជូន និងក្រសួងកសិកម្មរបស់ប្រទេសថៃ ដែលក្រសួងទាំងពីរនេះកំពុងកំណត់គោលដៅពង្រីកចំនួន ២០% នៃការនាំចេញកសិផល។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សាក់សាយ៉ាម ឈីដឆប និងអនុរដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោកស្រី ម៉ាណាន់យ៉ា ថៃសេត បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ។ ក្រសួងទាំងពីរនឹងសហការគ្នាបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពមុនការនាំចេញសម្រាប់ទំនិញកសិកម្ម។

លោក សាក់សាយ៉ាម បាននិយាយថា ក្រសួងទាំងពីរបានដឹងអំពីសារៈសំខាន់នៃភស្តុភារក្នុងទិដ្ឋភាពនៃការត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម។ ដើម្បីឱ្យស្តង់ដារផលិតផលកសិកម្មរបស់ប្រទេសថៃត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ប្រព័ន្ធត្រួតពិនិត្យមុនការនាំចេញកំពុងត្រូវបានបង្កើតឡើង។ ក្រៅពីប្រព័ន្ធត្រួតពិនិត្យ មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាព និងស្តង់ដារសម្រាប់ផលិតផលកសិកម្មកំពុងត្រូវបានបង្កើតឡើងនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ កិច្ចការនេះ គឺសំដៅដល់ការកាត់បន្ថយចំពោះការបដិសេធផលិតផលកសិកម្មនៅប្រទេសគោលដៅ និងកាត់បន្ថយបរិមាណទំនិញមិនស្តង់ដារ។

យោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានឱ្យដឹងថា ក្រុមហ៊ុន Airports of Thailand Plc. នឹងរៀបចំកន្លែង និងឧបករណ៍ចាំបាច់សម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យនេះ។ ក្រសួងកសិកម្ម តាមរយៈនាយកដ្ឋានកសិកម្មរបស់ខ្លួន នឹងធ្វើការត្រួតពិនិត្យទំនិញ និងចេញវិញ្ញាបនបត្រពាក់ព័ន្ធ។ ដំណាក់កាលទីមួយនៃកិច្ចសហប្រតិបត្តិការក្រោម MOA នេះ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តនៅអាកាសយានដ្ឋានសុវណ្ណភូមិចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ កិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រីកទៅកាន់អាកាសយានដ្ឋានផ្សេងទៀតនាពេលអនាគត ដោយផ្អែកទៅលើលទ្ធផលពីដំណាក់កាលដំបូងនេះ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោកស្រី ម៉ាណាន់យ៉ា បាននិយាយថា មជ្ឈមណ្ឌលនៅអាកាសយានដ្ឋានសុវណ្ណភូមិនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញបន្លែ ផ្លែឈើ និងផ្កាស្រស់។ បច្ចុប្បន្ន ផលិតផលទាំងនេះប្រមាណ ១៥០ ០០០តោនត្រូវបាននាំចេញក្នុងមួយឆ្នាំ។ លោកស្រី ម៉ាណាន់យ៉ា បាននិយាយថា តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង ២០% នាពេលអនាគត ដោយសារទំនុកចិត្តរបស់អ្នកទិញបរទេសចំពោះទំនិញនាំចេញរបស់ថៃ។ លោកស្រីបាននិយាយបន្ថែមថា នាយកដ្ឋានកសិកម្មនឹងចងក្រងព័ត៌មានលម្អិតនៃប្រតិបត្តិការដោយមជ្ឈមណ្ឌលនេះ ហើយបង្ហាញវានៅក្នុងសប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC (AELW)។ ការណែនាំអំពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះទៅកាន់មេដឹកនាំ APEC ត្រូវបានគេជឿជាក់ថា នឹងជះឥទ្ធិពលជាវិជ្ជមានដល់ទំនុកចិត្តទៅលើការនាំចេញកសិផលរបស់ប្រទេសថៃ៕(ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640