សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, September 22, 2022

លោក ស៊ុន ចាន់ថុល៖ វត្តមានផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ជាចំណែកនៃទំនាក់ទំនងល្អរវាងកម្ពុជា-ចិន មិនមែនក្រោមហេតុផលនៃការរកស៊ីទាំងស្រុងនោះឡើយ

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា វត្តមានផ្លូវល្បឿនលឿនជាលើកដំបូងនៅកម្ពុជា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺជាផ្លែផ្កាមួយនៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិន មិនមែនព្រោះតែហេតុផលនៃការរកស៊ី ដើម្បីផលចំណេញតែមួយមុខនោះឡើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងជិត ២០០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់រហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។ ផ្លូវនេះជាការដាក់ទុនវិនិយោគដ៏ធំមួយរបស់ក្រុមហ៊ុនចិន ហើយត្រូវប្រើពេលយ៉ាងយូរ ដើម្បីទទួលបានទុនរបស់ខ្លួនត្រឡប់ទៅវិញ។

ក្នុងដំណើរចុះពិនិត្យចុងក្រោយនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចឧបសគ្គ និងភាពស្មុគស្មាញជាច្រើន ក្នុងដំណាក់កាលសិក្សាសាងសង់ផ្លូវល្បឿនលឿននេះឡើង។ ជាពិសេសបញ្ហាថវិកាដែលត្រូវយកមកសាងសង់ផ្លូវមួយខ្សែនេះឡើង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំហំទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនវិនិយោគរបស់ចិន មិនមានកញ្ចប់ថវិកាទាំងដុលនោះឡើយ។ ក្នុងនោះក្រុមហ៊ុនមានត្រឹមប្រមាណ ៣០ភាគរយ ស្មើនឹង ៦០០លានដុល្លារអាមេរិក ហើយត្រូវទៅខ្ចីទុនពីធនាគារប្រមាណ ៧០ភាគរយ។ ការខ្ចីនេះមានការប្រាក់ខ្ពស់ ហើយបង់ចង់បានទាបតម្រូវឱ្យមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ប៉ុន្តែដោយសារកម្ពុជា មិនមានគោលនយោបាយធានាការវិនិយោគរបស់វិស័យឯកជន ដូច្នេះកម្ពុជាមិនអាចធានាបាននោះឡើយ។ ដើម្បីដោះស្រាយបញ្ហាការប្រាក់ខ្ពស់នេះ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយឥតសំណងមករាជរដ្ឋាភិបាលកម្ពុជា ១៥០លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា យកប្រាក់ជំនួយទាំងអស់នេះទៅឱ្យក្រុមហ៊ុនជួយកាត់បន្ថយពិដានការប្រាក់ឱ្យនៅទាប។

សម្រាប់លោកទេសរដ្ឋមន្ត្រី ដំណោះស្រាយខាងលើនេះ គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ជួយឱ្យកម្ពុជាអាចសាងសង់ផ្លូវល្បឿនលឿន ដែលសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ប៉ូល សេដ្ឋកិច្ចភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងផែទឹកជ្រៅ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានទំនាក់ទំនងល្អរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន រដ្ឋាភិបាលចិន ជួយជំរុញក្រុមហ៊ុនឱ្យមកដាក់ទុននៅកម្ពុជាយើង»

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលទទួលបានចាប់អារម្មណ៍ខ្ពស់ចំពោះភាពរស់រវើកលើការងារបម្រើជាតិរូបនេះ បានលើកឡើងទៀតថា ការវិនិយោគដែលប្រើទុនធំ ហើយប្រមូលយកទុនវិញរយៈពេលយូរដូចការសាងសង់ផ្លូវល្បឿនលឿន គឺពិបាកក្នុងការរកក្រុមហ៊ុនវិនិយោគ។ បើសិនមិនមានកិច្ចសហប្រតិបត្តិការ ឬការយោគយល់ល្អណាមួយទេនោះ គឺមិនងាយរកក្រុមហ៊ុនមកវិនិយោគនោះឡើយ។

«បើមិត្តចិន មិនមែនជាមិត្តដែកថែប ក៏គេមិនជួយយើងដែរ។ មិនងាយរកក្រុមហ៊ុនវិនិយោគដាក់ទុនរាប់ពាន់លានដុល្លារ ដាក់លុយដុំ មកយកលុយរាយបន្តិចម្តងៗទេ។ នេះដោយសារទំនាក់ទំនងល្អ»។ នេះជាការគូសរបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយថវិកាជាង ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ។ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវជាប្រវត្តិសាស្ត្រនៅកម្ពុជាមួយខ្សែនេះ បានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ ហើយនឹងដាក់ឱ្យធ្វើដំណើរនៅខែតុលា ជាមួយការមិនយកថ្លៃរយៈពេលមួយខែ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕



k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640