សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, September 23, 2022

រដ្ឋបាលខេត្តកណ្តាល ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ រដ្ឋបាលខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និងរដ្ឋបាលក្រុងតាខ្មៅ ក៏ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសផងដែរ។

ជ័យលាភីខាងលើនេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គម ប្រកបដោយគុណភាពដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

លោក គង់ សោភ័ណ្ឌ បានថ្លែងសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាល ទាំងអស់ដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្តល់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមជ័យលាភី ពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលក្រុង ស្រុក និងជ័យលាភីពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលឃុំ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១។

លោកបន្ដថា នេះជាមោទនៈភាពរបស់រដ្ឋបាលខេត្តកណ្តាល ដែលរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្ត ទទួលបានជ័យលាភីពានរង្វាន់សេវាសង្គម ប្រចាំឆ្នាំ២០២០-២០២១ ទាំង ១១ក្រុង ស្រុក និង១១៧ឃុំ សង្កាត់ ក្នុងចំណោម ឃុំ សង្កាត់ទាំង១២៧ដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស
*ទី២៖ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស
*ទី៣៖ ពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ រួមមាន៖

- ក្រុង ស្រុក ក្នុងខេត្តកណ្តាល ដែលទទួលបាន «ពានរង្វាន់ផ្កាយ ៣ » ចំនួន ០៦ ស្រុក រួមមាន ស្រុកពញាឮ ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកលើកដែក
- ក្រុង ស្រុក ក្នុងខេត្តកណ្តាល ដែលទទួលបាន «ពានរង្វាន់ផ្កាយ ២ » ចំនួន ០៣ ស្រុក រួមមាន ស្រុកមុខកំពូល ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង
- ស្រុកដែលទទួលបាន «ពានរង្វាន់ផ្កាយ១» ចំនួន០១ស្រុក គឺស្រុកកៀនស្វាយ។

*ទី៤៖ ឃុំ សង្កាត់ ចំនួន១១៧ឃុំសង្កាត់ ក្នុងចំណោម១២៧ ឃុំសង្កាត់ នៅទូទាំងខេត្តកណ្តាល បានទទួលពានរង្វាន់សេវាសង្គមរដ្ឋបាលឃុំ និងរដ្ឋបាលសង្កាត់ រួមមាន៖
- «ពានរង្វាន់ផ្កាយ ៣» ទទួលបាន ចំនួន៥៥ឃុំ សង្កាត់
- «ពានរង្វាន់ផ្កាយ ២» ទទួលបាន ចំនួន៤៤ឃុំ សង្កាត់
- «ពានរង្វាន់ផ្កាយ ១» ទទួលបាន ចំនួន១៨ឃុំ សង្កាត់។

លោក គង់ សោភ័ណ្ឌ បានអំពាវនាវអភិបាលក្រុង ស្រុក ទាំងអស់ត្រូវបន្តខិតខំអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះ នៅក្នុងមូលដ្ឋានខេត្ត ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅ ទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640